KPT+
ខ្សែរាជវង្សដែលបាននិពន្ធសៀវភៅទស្សនវិជ្ជាបន្សល់តមកជំនាន់ក្រោយ
ខណៈពេលដែលមនុស្សខ្លះ បានខ្ជះខ្ជាយពេលវេលានិងត្អូញត្អែរមិនសុខចិត្តអំពី ការរស់នៅក្នុងជីវិត រាជវង្សានុវង្សប៉ុន្មានអង្គនេះ ទ្រង់បានខិតខំប្រឹងប្រែងធ្វើរឿងជាប្រយោជន៍ដល់សង្គមជាច្រើន។
Kpt Plus សូមបង្ហាញនៅខ្សែរាជវង្សផ្សេងៗគ្នា ដែលបាននិពន្ធសៀវភៅបោះពុម្ពផ្សាយសម្រាប់មហាជន ៖
១. ព្រះអង្គម្ចាស់ Charles

ព្រះអង្គម្ចាស់ Charles បានសរសេរសៀវភៅផ្សេងៗគ្នា រួមមាន ចក្ខុវិស័យអង់គ្លេស៖ ទស្សនៈផ្ទាល់ខ្លួននៃស្ថាបត្យកម្ម (១៩៨៩) និងសៀវភៅកុមារឈ្មោះ Old Man of Lochnagar (១៩៨៩) ។ ប៉ុន្តែគម្រោងថ្មីរបស់ព្រះអង្គគឺការផ្លាស់ប្ដូរអាកាសធាតុ (ឆ្នាំ ២០១៧) ដោយទ្រង់បានសហការជាមួយអ្នកបរិស្ថាន Tony Tonyiper និងអ្នកវិទ្យាសាស្ត្រអាកាសធាតុ Emily Shuckburgh បញ្ជាក់ពីចំណង់ចំណូលចិត្តរបស់ព្រះអង្គចំពោះបរិស្ថាន កំណត់បញ្ហាប្រឈមនិងបង្ហាញដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ។
២. ម្ចាស់ក្សត្រី Rania Al Abdullah

ម្ចាស់ក្សត្រី Rania ជាបានធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្ដាល របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១០ ដើម្បីសម្ពោធសៀវភៅ Sandwich Swap ជាសៀវភៅរបស់កុមារ ដែលបង្ហាញពីការយល់ដឹងពីវប្បធម៌ចម្រុះ។
ផ្អែកលើបទពិសោធន៍កុមារភាព សៀវភៅនេះប្រាប់ពីដំណើររឿងរបស់ក្មេងស្រីពីរនាក់ ដែលចែករំលែកនិងធ្វើអ្វីគ្រប់យ៉ាងជាមួយគ្នា ។
៣. ព្រះនាង Michael

ព្រះនាងជាបងប្អូនជីដូនមួយរបស់មហាក្សត្រី Elizabeth យោងទៅតាមគេហទំព័រជីវវិទ្យារបស់ព្រះនាងបាននិយាយថា គឺព្រះនាងជាអ្នកនិពន្ធប្រវត្តិវិទូសាស្ត្រាចារ្យ អ្នករចនាផ្នែកខាងក្នុងនិងជាអ្នកពិគ្រោះយោបល់ផ្នែកសិល្បៈ។
ព្រះនាងបាននិពន្ធរឿងប្រលោមលោកប្រវត្តិសាស្ត្រចំនួន ៣ ដែលត្រូវបានបង្កើតឡើងនៅសតវត្សរ៍ទី ១៥ ប្រទេសបារាំង។ សៀវភៅថ្មីបំផុតរបស់ព្រះនាងគឺរឿង Cheetah មួយបានរៀបរាប់ពីដំណើរជីវិតដំបូងរបស់ព្រះនាង នៅក្នុងទ្វីបអាហ្វ្រិក។
៤. ព្រះនាង Charlotte Casiraghi

Charlotte កូនស្រីរបស់ Caroline ព្រះនាងនៃ Hanover គឺជាអ្នកទី ១១ ដែលស្ថិតក្នុងជួរនៃបល្ល័ង្ករបស់ Monaco។ ព្រះនាងបានសហការជាមួយអតីតសាស្ត្រាចារ្យទស្សនវិទូ Robert Maggiori ដើម្បីផលិត Archipel des Passions (មានជាភាសាបារាំង) ។
ទស្សនវិជ្ជានេះត្រូវបានឧទ្ទិសដល់ឪពុករបស់ព្រះនាងគឺលោក Stefano Casiraghi ដែលបានទទួលមរណភាពនៅឆ្នាំ ១៩៩០ “ treatise of the passions” ដែលនិយាយអំពីសេចក្ដីស្នេហា ភាពសាហាវឃោរឃៅ និងការអត់ធ្មត់។
៥. ព្រះនាង Meghan Markle

សៀវភៅធ្វើម្ហូបរបស់ Meghan Markle បង្ហាញពីបណ្ដុំនៃរូបមន្តពីក្រុមស្ត្រីដែលគ្រួសារនិងសហគមន៍ ត្រូវបានផ្លាស់ទីលំនៅដោយអគ្គិភ័យនៃអគារ Grenfell នៅទីក្រុងឡុងដ៏។
យោងតាមប្រភពព័ត៌មាន Variety បានឲ្យដឹងថា Meghan ចាប់គម្រោងសៀវភៅ ពីព្រោះវាមានអំណាចក្នុងការនាំមនុស្សឲ្យមកជួបជុំគ្នា ដោយមិនគិតពីពូជសាសន៍ សាសនា និងវណ្ណៈ។
៦. Marie Chantal

ជាម្ចាស់ក្សត្រីនៃប្រទេសក្រិក រូបនេះបានសរសេរសៀវភៅមួយមានចំណងជើងថា ” Manners Begin at Breakfast”។ ព្រះរាជវិន័យជាធម្មតាត្រូវបានសរសេរដោយអ្នកជំនាញខាងវិន័យ ប៉ុន្តែពេលនេះព្រះនាង Marie Chantal បានផ្ដល់ឲ្យគ្រប់គ្នានូវនូវទស្សនៈអស្ចារ្យមួយ។
យោងទៅតាមអ្នកបោះពុម្ពផ្សាយ Vendome បាននិយាយថា សៀវភៅនេះបានណែនាំអំពីគោលការណ៍នៃវិន័យ រួមទាំងឥរិយាបថលើតុ ប្រព័ន្ធផ្សព្វផ្សាយសង្គមម៉ូដ និងរបៀបនិយាយឲ្យបានត្រឹមត្រូវក្នុងការសន្ទនា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖តើស្ត្រីអាចបង្កើនអំណាចខាងក្នុងតាមវិធីណាក្នុងវិជ្ជាជីវៈជំនាញ?
ចុចអាន៖រៀនភាសាឲ្យឆាប់ចេះ អាចមើលលើកម្មវិធីរៀនភាសាបរទេសទាំង ៨ នេះ
-
សន្តិសុខសង្គម២៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


