KPT+
រៀនភាសាឲ្យឆាប់ចេះ អាចមើលលើកម្មវិធីរៀនភាសាបរទេសទាំង ៨ នេះ
សម្រាប់អ្នកចង់រៀនភាសាបរទេសឲ្យឆាប់ចេះលឿនរហ័សនិងមានគុណភាពល្អ អាចស្វែងរកកម្មវិធីរៀនទាំង ៨ ខាងក្រោមនេះបាន៖
១/ Java
Java ជាកម្មវិធីសិក្សាភាសាដែលផ្ដោតលើថ្នាក់រៀន និងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនកុំព្យូទ័រ Sun Microsystems ក្នុងទសវត្សឆ្នាំ ១៩៩០ ។ វាជាកម្មវិធីភាសាមួយក្នុងចំណោមកម្មវិធីស្តង់ដារសម្រាប់ software របស់សហគ្រាស មាតិកាគេហទំព័រ មាតិកាហ្គេម និងកម្មវិធីទូរស័ព្ទក៏ដូចជាប្រព័ន្ធប្រតិបត្តិការ Android ផងដែរ។
លោកអ្នកអាចស្វែងរករៀនពីកម្មវិធីនេះនៅលើគេហទំព័រ៖ Udemy, Lynda.com, Oracle.com និង LearnJavaOnline.org ។
២/ C Language
កម្មវិធីភាសានេះ បង្កើតឡើងនៅដើមទសវត្សទី ៧០។ C គឺជាភាសាដែលចំណាស់ជាងគេនិងត្រូវបានគេប្រើយ៉ាងទូលំទូលាយបំផុត។
លោកអ្នកអាចស្វែងរករៀនពីកម្មវិធីនេះនៅលើគេហទំព័រ៖ Learn-C, Introduction To Programming, Lynda.com, CProgramming.com និង Learn C The Hard Way។
៣/ C++
C ++ គឺជាកម្មវិធីភាសាកម្រិតមធ្យមជាមួយនឹងលក្ខណៈពិសេសដែលផ្ដោតលើការសិក្សាពីវត្ថុ។ បានបង្កើតឡើងដើម្បីបង្កើនការរៀនភាសាបន្ថែមពីលើកម្មវិធី C លោកអ្នកអាចស្វែងរករៀនពីកម្មវិធីនេះនៅលើគេហទំព័រ៖ Udemy, Lynda.com, CPlusPlus.com, LearnCpp.com និង CProgramming.com ។
៤/ C#
C-sharp ឬ C # ជាកម្មវិធីពហុភាសាដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft និងជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមរបស់ NET ។ វារួមបញ្ចូលគ្នានូវគោលការណ៍របស់ C និង C ++ ដោយត្រូវបានប្រើដើម្បីអភិវឌ្ឍវេទិកា Microsoft និង Windows ។
លោកអ្នកអាចស្វែងរករៀនពីកម្មវិធីនេះនៅលើគេហទំព័រ៖ Udemy, Lynda.com, Microsoft Virtual Academy និង TutorialsPoint.com ។

៥/ Objective-C
Objective-C ជាកម្មវិធីភាសាដែលផ្ដោតលើភាសាទូទៅ និងត្រូវបានប្រើដោយប្រព័ន្ធប្រតិបត្តិការរបស់ Apple ។ វាអាចត្រូវបានប្រើដើម្បីបង្កើតកម្មវិធីទូរស័ព្ទ iPhone។
លោកអ្នកអាចស្វែងរករៀនពីកម្មវិធីនេះនៅលើគេហទំព័រ៖ Udemy, Lynda.com, Mac Developer Library, Cocoa Dev Central, Mobile Tuts+.
៦/ PHP
PHP (Hypertext Processor) ជាកម្មវិធីភាសាដោយឥតគិតថ្លៃដែលត្រូវបានរចនាឡើងសម្រាប់វេបសាយនិងការអភិវឌ្ឍកម្មវិធី។ PHP មានឥទ្ធិពលដល់គេហទំព័រជាង ២០០ លានរួមទាំង WordPress, Digg និង Facebook ។
លោកអ្នកអាចស្វែងរករៀនពីកម្មវិធីនេះនៅលើគេហទំព័រ៖ Udemy, Codecademy, Lynda.com, Treehouse, Zend Developer Zone និង PHP.net។
៧/ Python
Python ជាកម្មវិធីភាសាមានកម្រិតខ្ពស់សម្រាប់គេហទំព័រនិងកម្មវិធីទូរស័ព្ទ។ វាជាកម្មវិធីភាសាងាយស្រួលសម្រាប់អ្នកចាប់ផ្ដើមដំបូងដោយសារអ្នករៀនអាចអានបានយ៉ាងងាយលើកម្មវិធីនេះ។
លោកអ្នកអាចស្វែងរករៀនពីកម្មវិធីនេះនៅលើគេហទំព័រ៖ Udemy, Codecademy, Lynda.com, LearnPython.org និង Python.org។
៨/ Ruby
Ruby ត្រូវបានរចនាឡើងដើម្បីឲ្យមានលក្ខណៈសាមញ្ញនិងងាយស្រួលក្នុងការសរសេរ។ វាត្រូវបានគេចាត់ទុកជាភាសាដែលងាយស្រួលប្រើសម្រាប់អ្នកទើបចាប់ផ្ដើមដំបូង។
លោកអ្នកអាចស្វែងរករៀនពីកម្មវិធីនេះនៅលើគេហទំព័រ៖ Codecademy, Code School, TryRuby.org និង RubyMonk ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mashable
ចុចអាន៖តើស្ត្រីអាចបង្កើនអំណាចខាងក្នុងតាមវិធីណាក្នុងវិជ្ជាជីវៈជំនាញ?
ចុចអាន៖៥ ចំណុចកម្រមានគេដឹងពីកំពូលអ្នកនិពន្ធសោកសង្រេងSHAKESPEARE
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


