ជីវិតកម្សាន្ដ
YG បង្ហាញសមាជិក BABYMONSTER មានសញ្ជាតិ ថៃ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង
ផលិតកម្ម YG Entertainment បានបង្ហាញអត្តសញ្ញាណរបស់សមាជិកទីបីនៃក្រុមចម្រៀងនារី Baby Monster ដែលនាងមានអាយុ ១៣ ឆ្នាំមានសញ្ជាតិដូចគ្នានឹង Lisa សមាជិក Blackpink ហើយនាងកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ។

សមាជិកជនជាតិថៃអាយុ ១៣ ឆ្នាំរូបនេះត្រូវបានគេស្គាល់ឈ្មោះថា chikita នេះប្រហែលជាសមាជិកក្មេងបំផុតក្នុងក្រុម ហើយក៏ជាតារាដែលក្មេងបំផុតក្នុង Kpop ដែរ។ នៅក្នុងវីដេអូណែនាំចុងក្រោយរបស់ chikita តារាស្រីរូបនេះបានធ្វើមានការភ្ញាក់ផ្អើលជាមួយនឹងការសម្តែងផ្ទាល់របស់នាងជំនួសឱ្យការបង្ហាញក្បាច់រាំរបស់នាង។

នាងបានសម្តែងបទចម្រៀង “Badroom” របស់ Lam Tuan Kiet និង Anne-Marie ជាមួយនឹងទឹកដម សម្លេងដ៏ផ្អែមល្ហែមរបស់នាង។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិថា ក្នុងចំណោមសមាជិក ៣ នាក់ដំបូង chikita មានសំលេងពិសេស និងល្អឥតខ្ចោះបំផុត និងមានមនុស្សជាច្រើនគិតថា chikita នឹងក្លាយជាសមាជិកដ៏លេចធ្លោម្នាក់ក្នុងចំណោមសមាជិកទាំងអស់របស់ BABYMONSTER ។

ជាមួយគ្នានេះ chikita គឺជាតារាបរទេសដំបូងបង្អស់របស់ BABYMONSTER ដែលបង្ហាញខ្លួនជាសាធារណៈ ភាពជោគជ័យរបស់តារាស្រីថៃ Lisa សមាជិក Blackpink ធ្វើឲ្យទស្សនិកជនរំពឹងថា chikita នឹងដើរតាមគន្លងចាស់របស់នាង មានកេរ្តិ៍ឈ្មោះល្បីជាខ្លាំង។

យ៉ាងណាមិញ BABYMONSTER ក្រុមដែលមានសមាជិក ៧ នាក់គឺជាក្រុមចម្រៀងថ្មីបង្កើតឡើង ដោយផលិតកម្ម YG Entertainment ដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងវិស័យ Kpop សព្វថ្ងៃនេះ។
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jimin សមាជិក BTS បង្ហាញពីឥទ្ធិពលនៅក្នុងកម្មវិធី Paris Fashion Week
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


