ព័ត៌មានជាតិ
សារមន្ទីរសន្ដិភាពនឹងក្លាយជាមរតកជាតិមួយបង្ហាញពិភពលោកពីការតស៊ូរបស់សម្ដេចតេជោបញ្ចប់សង្គ្រាមនៅកម្ពុជា
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថា សារមន្ទីរសន្ដិភាពសកម្មភាពមីន ដែលគ្រោងនឹងសាងសង់នាពេលខាងមុខនេះ នឹងក្លាយជាមរតកជាតិមួយ ក្នុងការដាក់បង្ហាញមតិជាតិ និងអន្ដរជាតិឱ្យកាន់តែយល់ច្បាស់ថែមទៀត នូវការខិតខំពុះពារប្ដូរផ្ដាច់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា ។

ថ្លែងក្នុងពិធីចុះហត្ថលេខារវាងអង្គភាពCMAC និងក្រុមហ៊ុន OC GIOBALរបស់ជប៉ុន លើសេវាកម្មប្រឹក្សាសម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺន និងសារមន្ទីរ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កាលពីរសៀលថ្ងៃទី២៦ មករា នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា បានបន្តថា រដ្ឋាភិបាលភិបាលជប៉ុន តាមរយៈអង្គការ JICAបានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងជូនអង្គភាពCMACសម្រាប់គម្រោងសាងសង់អាគារហ្វឹកហ្វឺន និងអាគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម ដែលមានទឹកប្រាក់សរុបចំនួន២.៤៥១លានយ៉េង ប្រមាណ១៧.៥លានដុល្លារអាមេរិក។

លោកអគ្គនាយកស៊ីម៉ាក់បានបន្តទៀតថា ក្រោយពីការចុះហត្ថលេខានេះ ក្រុមការងារទីប្រឹក្សាជប៉ុននឹងចុះវាយតម្លៃលម្អិតអំពីប្លង់ទាំងពីរ និងពិនិត្យទីតាំងសាងសង់ជាក់ស្តែង។
លោកអគ្គនាយកស៊ីម៉ាក់បានបន្ថែមថា« ខ្ញុំមានជំនឿយ៉ាងមុតមាំថា សារមន្ទីរសន្ដិភាពសកម្មភាពមីននឹងក្លាយជាមរតកជាតិមួយក្នុងការដាក់បង្ហាញមតិជាតិ និងអន្ដរជាតិឲ្យកាន់តែយល់ច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់សម្ដេចតេជោ ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិដ៏កំសត់នេះ»។
លើសពីនេះទៀត សារមន្ទីរសន្តិភាព ក៏នឹងក្លាយជាឃ្លាំងចំណេះដឹង និងព័ត៌មានចងចាំពីទុក្ខសោកវេទនារបស់ប្រជាជនកម្ពុជា ឆ្លងកាត់សង្គ្រាម និងសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងតម្កល់តម្លៃសន្តិភាពជាមរតកដ៏មហាសាល។
លោកអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងទៀតថា សារមន្ទីរសន្តិភាពនេះ ផ្តោតលើទស្សនសារមន្ទីរស៊ីវិលដូចជា សារមន្ទីរនៅហ៊ីរ៉ូស៊ីម៉ា និងអូគីណាវ៉ានៃប្រទេសជប៉ុនអញ្ចឹងដែរ។ ខាងJICA ក៏បានគិតគូរ និងខិតខំកៀរគរអ្នកជំនាញមកពីហ៊ីរ៉ូស៊ីម៉ានិងអូគីណាវ៉ា មកសហការគាំទ្រដល់អង្គភាពស៊ីម៉ាក់ ដើម្បីរៀបចំសារមន្ទីរសន្តិភាពឱ្យកាន់តែទំនើបទាំងប្រពន្ធ័គ្រប់គ្រង និងសម្ភារបំពាក់ផងដែរ។
បើតាមលោក ហេង រតនា សារមន្ទីរសន្តិភាពសកម្មភាពមីននេះនឹងសាងសង់នៅលើផ្ទៃដី១២ហិចតានៅខេត្តសៀមរាប ដោយប្រើរយ:ពេលសាងសង់៣ឆ្នាំជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕ អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


