ព័ត៌មានអន្ដរជាតិ
បាក់ដី កប់ក្មេងស្រីសិស្សសាលា ស្លាប់៧នាក់ និងគ្រូម្នាក់ នៅជំរំជនភៀសខ្លួន បង់ក្លាដែស
គ្រោះបំណាក់ដីដ៏សាហាវនៅប្រទេសបង់ក្លាដែស បានវាយប្រហារសាលារៀនរបស់ក្មេងស្រី ក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បណ្តាលឲ្យ មនុស្ស ៨នាក់ស្លាប់ ក្នុងនោះមានក្មេងស្រីជាកូនសិស្សចំនួន ៧នាក់និងគ្រូបង្រៀនម្នាក់។

ហេតុការណ៍កើតឡើងនៅសាលាឥស្លាម Madrasa ក្នុងទីក្រុង Cox’s Bazar កាលពីល្ងាចថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ខណៈក្មេងៗ ដែលបាត់បង់ជីវិត មានអាយុចន្លោះ ៧-១២ឆ្នាំ។
តាមការផ្សាយរបស់ BBC, ក្រៅពីមនុស្សស្លាប់ នៅមានកុមារ ៥នាក់ទៀតរងរបួស ប៉ុន្តែ ១៣នាក់ ត្រូវបានសង្គ្រោះ ដោយទាញចេញពីដីភក់ ដោយសុវត្ថិភាព។
ទីភ្នាក់ងារសង្គ្រោះបង់ក្លាដែស បានឲ្យដឹងថា បំណាក់ដីនេះ បង្កឡើងដោយ ភ្លៀងមូសុងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដដែលបង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ។ វាបណ្តាលឲ្យមានការបាក់ដី យ៉ាងតិច ១៩៣ កន្លែង នៅតាមបណ្តោយតំបន់កូនភ្នំ ដែលរងការកាប់បំផ្លាញព្រៃឈើនៃស្រុកភូមិភាគ Ukhia។

សូមជម្រាបថា បច្ចុប្បន្ន បង់ក្លាដែស កំពុងជួបព្យុះ ខណៈមជ្ឈមណ្ឌលព្យាករណ៍ និងព្រមានគ្រោះទឹកជំនន់នៃប្រទេសនេះ ព្រមានថា ភ្លៀងធ្លាក់ពីកម្រិតខ្លាំងទៅខ្លាំងបំផុត នឹងបន្តអូសបន្លាយពេលយូរទៀត ធ្វើឲ្យជំរំជនភៀសខ្លួនដ៏ណែនណាន់តាន់តាប់នេះ ប្រឈមនឹងហានិភ័យខ្ពស់បំផុត នៃគ្រោះទឹកជំនន់រហ័ស និងការបាក់ដីជាបន្ត។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលជាក្រុមអ្នកកាន់សាសនាឥស្លាម មិនត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ា ទទួលស្គាល់សញ្ជាតិឡើយ។ នៅក្នុងឆ្នាំ២០១៧ ប្រតិបត្តិការបង្ក្រាបរបស់កងទ័ពមីយ៉ាន់ម៉ា បានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្ខំឲ្យជាង ៧០ ០០០នាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។
បច្ចុប្បន្ន ពួកគេកំពុងរស់នៅក្នុងស្ថានភាពលំបាកលំបិន តាមជម្រកបណ្តោះអាសន្នធ្វើពីតង់កៅស៊ូ និងឫស្សី នៅលើកូនភ្នំចោទៗ ក្នុងប្រទេសបង់ក្លាដែស៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


