ព័ត៌មានជាតិ
មន្ទីរពេទ្យសាកលវិទ្យាល័យ Soonchunhyang នៅកូរ៉េ ប្រគល់ម៉ាសការពារជំងឺចំនួន១០ម៉ឺនសន្លឹកជូនកម្ពុជា
កូរ៉េ ៖ លោកឡុង ឌីម៉ង់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណះរដ្ឋកូរ៉េបានអោយដឹងនៅរសៀលថ្ងៃទី១១ មករានេះថា តាមរយៈស្ថានទូតកម្ពុជានៅកូរ៉េ Soonchunhyang University Hospital បានប្រគល់ជូនប្រជាជនកម្ពុជានូវម៉ាសការពារជំងឺប្រមាណ ១០ម៉ឺនសន្លឹក (ប្រភេទ KD94 និង KF-AD) ឧបករណ៍វាស់កំដៅចំនួន ៤៨គ្រឿង និងបន្ទះប្លាស្ទិកបិទការពារមេរោគ (Anti-Virus Film) ចំនួន ២០ប្រអប់ (ក្នុងមួយប្រអប់មានប្រវែង ១០ម៉ែត្រ) ក្នុងយុទ្ធនាការជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។

លោកបន្តថា បរិក្ខារទាំងនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល នឹងត្រូវយកទៅចែកជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរសុខាភិបាលខេត្តរតនគិរី និងមណ្ឌលគិរី ព្រមទាំងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

បន្ទាប់ពីបានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជានៅសេអ៊ូល មន្ទីរពេទ្យសាកលវិទ្យាល័យ Soonchunhyang បានសហការយ៉ាងល្អប្រសើរជាមួយស្ថានទូតក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជន ជាពិសេសបានផ្ដល់ការបញ្ចុះតម្លៃចំនួន ៣០% នៃថ្លៃព្យាបាលសរុបជូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េទាំងអស់រួមទាំងអ្នកដែលមិនមានធានារ៉ាប់រងសុខភាពក៏ដោយ។

លោកឡុង ឌីម៉ង់ បានសម្តែងការអរគុណជាពិសេស ដល់ក្រុមបុគ្គលិកបំរើការនៅសាកលវិទ្យាល័យ ដែលទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា Leo Yonghyun ដែលបានដុតដៃដុតជើង សម្របសម្រួលអំណោយដ៏ថ្លៃថ្លានេះ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជនយើងទាំងពីរក្នុងវិស័យសុខាភិបាល៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


