ព័ត៌មានជាតិ
ពេទ្យស្ម័គ្រចិត្តខ្មែរអាមេរិក ព្យាបាលជំងឺទូទៅ វះកាត់ ឥតគិតថ្លៃ ជូនពលរដ្ឋបន្ទាយមានជ័យ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរអាមេរិក បើកយុទ្ធនាការ ព្យាបាល ជំងឺទូទៅ មាត់ធ្មេញ ភ្នែក និងផ្តល់វែនតាដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅក្នុង សាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។

ក្នុងកម្មវិធីបើកការព្យាបាលនេះ មានការចូលរួមដោយ លោក លី សុវណ្ណរិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ, លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ, លោកវេជ្ជបណ្ឌិត រដ្ឋបាលស្រុកមង្គលបូរី រដ្ឋបាលឃុំ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរអាមេរិកកាំងចំនួន ១១៥នាក់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងស្រុកជាច្រើននាក់។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានមានប្រសាសន៍សូមអគុណ និងសូមសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរអាមេរិកកាំង ដែលបានពួតដៃគ្នា ទិញថ្នាំពេទ្យ និង វ៉ែនតារាប់ពាន់សម្រាប់មនុស្សចាស់ យកមកព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទាំង ៩ ក្រុង ស្រុក ដោយមិនគិតថ្លៃក្នុង រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ ៣ទីកន្លែង ទី១ នៅសាលាបឋមសិក្សាប្ញស្សីក្រោក, ទី២ នៅសាលាបឋមសិក្សាសឿ, ទី៣ នៅទល់មុខសាលាឃុំគោកបល័្លង្គ។

លោក លី សុវណ្ណរិទ្ធិ មានប្រសាសន៍ថា ក្រុមវេជ្ជបណ្ឌិតសមាគមសុខាភិបាល ខ្មែរអាមេរិកកាំង ធ្វើសកម្មភាពចុះពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ សុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ គឺជាការរួមចំណែកកាត់បន្ថយលើការចំណាយរបស់ប្រជាពលរដ្ឋបានច្រើន សម្រាប់ការថែទាំសុខភាពបន្ថែមប្រចាំថ្ងៃ។

លោក លី សុវណ្ណរិទ្ធិ មានប្រសាសន៍បន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហគមសុខាភិបាលខ្មែរអាមេរិកកាំងជាច្រើននាក់ មានវេជ្ជបណ្ឌិតចំណានៗ និងមានថ្នាំពេទ្យជាច្រើនមុខ រួមទាំងគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ជាច្រើននាក់ មកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ពិសេសនៅជនបទដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ក្នុងបំណងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


