ព័ត៌មានជាតិ
មកស្គាល់មុខជំនួញកូនៗរបស់អ្នកឧកញ៉ា សុខ គង់ មហាសេដ្ឋីពហុជំនួញនៅកម្ពុជា
អ្នកឧកញ៉ា សុខ គង់ ដែលគេស្គាល់ថា ជាមហាសេដ្ឋីពហុជំនួញ បច្ចុប្បន្នគ្រប់គ្រងអាជីវកម្មជាច្រើននៅក្នុងស្រុក មានដូចជា ក្រុមហ៊ុនសូគីម៉ិច អាជីវកម្មសណ្ឋាគារលំដាប់ផ្កាយប្រាំ ៦កន្លែង ក្រុមហ៊ុនអចលនទ្រព្យ វិស័យសុខាភិបាល ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងទទួលបានគម្រោងអភិវឌ្ឍធំៗពីរាជរដ្ឋាភិបាល ដូចជា ការអភិវឌ្ឍលើភ្នំបូកគោ ជាដើម។

សព្វថ្ងៃនេះ ការងារមួយចំនួនធំ អ្នកឧកញ៉ា សុខ គង់ បានប្រគល់ឱ្យកូនៗរបស់លោក ដើម្បីសម្រាលបន្ទុកផង និងដើម្បីជាការបណ្តុះបណ្តាលកូន លើការគ្រប់គ្រង ដឹកនាំមុខជំនួញធំៗផង។ អំឡុងពេលនេះ លោកក៏កំពុងតែសម្លឹងមើលទាយាទដ៏មានថាមវន្តរបស់លោកផងដែរ។

តាមរយៈសៀវភៅអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ដឹកនាំរៀបចំចងក្រងដោយឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ និងក្រុមការងារសហនិពន្ធ រួមមានលោក យិប ឆេង លាប និងលោក រស់ គង់ បានបង្ហាញថា កូនៗរបស់អ្នកឧកញ៉ា សុខ គង់ ទាំងអស់មានចំនួន ៦នាក់ ក្នុងនោះ ប្រុសចំនួន ៣នាក់(កូនទី១,ទី២,ទី៣) និងស្រី ៣នាក់(កូនទី៤,ទី៥ និងទី៦)។
កូនៗទាំង៦នាក់របស់អ្នកឧកញ៉ា ភាគច្រើនមានងារជាឧញ៉ា និងមានតួនាទីជាប្រធានអនុប្រធាន នៅក្នុងក្រុមហ៊ុនសូគីម៉ិចគ្រុប របស់អ្នកឧកញ៉ា សុខ គង់។
កម្ពុជាថ្មី នឹងបង្ហាញឈ្មោះ និងតួនាទីកូនៗរបស់អ្នកឧកញ៉ា សុខ គង់ តាមលំដាប់លំដោយ ដូចខាងក្រោម៖
១. ឧកញ៉ា សុខ យាក ជាកូនប្រុសច្បង សព្វថ្ងៃមានតួនាទីជាអនុប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប, ប្រធានក្រុមហ៊ុនសូគីម៉ិច(ផ្នែកប្រេង), និងជាប្រធានក្រុមហ៊ុនបូកគោហ្វាម ឯ.ក។

២. ឧកញ៉ា សុខ ហុង ជាកូនប្រុសទី២ បច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន HSC Group ដែលជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធច្រើន ធ្វើអាជីវកម្មលើវិស័យនានា។ កូនប្រុសទី២របស់អ្នកឧកញ៉ា សុខ គង់ រូបនេះ មិនបានធ្វើការងារពាក់ព័ន្ធជាមួយក្រុមហ៊ុន សូគីម៉ិច នោះឡើយ។

៣. លោក សុខ សុវណ្ណនិត គឺជាកូនប្រុសទី៣ ដែលលោកគឺជាអគ្គនាយកក្រុមហ៊ុន គង់ ហុង កាត់ដេរ។

៤. ឧកញ៉ា សុខ ចន្ថា ជាកូនស្រីទី៤ បានសិក្សានៅប្រទេសសិង្ហបុរី និងបន្តការសិក្សានៅប្រទេសអូស្ត្រាលី ផ្នែកគ្រប់គ្រង។ ឧកញ៉ា សុខ ចន្ថា មានតួនាទីជា អនុប្រធានក្រុមហ៊ុនសូគីម៉ិច, ប្រធានក្រុមហ៊ុនសុខារៀលអេស្តេត, អនុប្រធានក្រុមហ៊ុនសុខាអូតែល និងជានាយកប្រតិបត្តិក្រុមហ៊ុនបូកគោហ្វាម។

៥. ឧកញ៉ា សុខ ចន្ធី ជាកូនទី៥ ទទួលបានសិក្សានៅប្រទេសសិង្ហបុរី និងអូស្ត្រាលី។ ឧកញ៉ា បានបញ្ចប់ផ្នែកទីផ្សារ ពីប្រទេសអូស្ត្រាលី។ បច្ចុប្បន្ននេះ ឧកញ៉ា សុខ ចន្ធី បានបម្រើការងារនៅក្នុងក្រុមហ៊ុនសូគីម៉ិច និងមានតួនាទីជាអនុប្រធានក្រុមហ៊ុនសុខារៀលអេស្តេត។

៦. ឧកញ៉ា សុខ ចន្ធូ ជាកូនទី៦ បានបញ្ចប់ការសិក្សាពីប្រទេសអូស្រ្តាលី ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ ឧកញ៉ា សុខ ចន្ធូ មានតួនាទី ជាអនុប្រធានក្រុមហ៊ុនសូគីម៉ិច ទទួលកិច្ចការផ្នែកហិរញ្ញវត្ថុ។

អាជីវកម្មជាច្រើនមុខរបស់អ្នកឧកញ៉ា សុខ គង់ កំពុងដំណើរការទៅមុខប្រកបដោយជោគជ័យ។ គិតត្រឹមឆ្នាំ ២០២២ អ្នកឧកញ៉ា សុខ គង់ មានវ័យជិត ៧០ឆ្នាំហើយ។ ក្នុងនាមជាអ្នកជំនួញដ៏ជោគជ័យម្នាក់ អ្នកឧកញ៉ា សុខ គង់ បានផ្តាំផ្ញើដល់ពលរដ្ឋខ្មែរទូទៅ ពិសេសយុវជនជំនាន់ក្រោយ ឱ្យខិតខំធ្វើការតស៊ូព្យាយាម និងចេះសន្សំសំច័យ កុំស៊ីចាយហួសចំណូល ពិសេសកុំចាយលើការផឹកស៊ីច្រើនពេក៕





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ