វប្បធម៌ ជំនឿ
យល់សប្តិឃើញសត្វ ៨ប្រភេទ ជនជាតិចិន ជឿថា ម្ចាស់ខ្លួននឹងទទួលបានសំណាងល្អ
តាមជំនឿជនជាតិ សុបិនឃើញសត្វ ៨ ប្រភេទខាងក្រោម ភាគច្រើនជាប្រផ្នូលវិជ្ជមានទាក់ទងនឹងភាពជោគេជ័យទាំងពេលបច្ចុប្បន្ន និងអនាគត រួមមាន៖
យល់សប្តិឃើញកណ្ដុរ៖ កណ្តុរក្នុងសុបិន បង្កប់ន័យគ្រោះថ្នាក់។ ប៉ុន្តែបើអ្នកបានឃើញញខ្លួនឯងអាចបណ្ដេញសត្វកណ្ដុរក្នុងសុបិន មានន័យថា អ្នកអាចជម្នះលើការលំបាក និងយកឈ្នះលើបញ្ហា ឬសត្រូវ។

យល់សប្តិឃើញពស់៖ នៅក្នុងទេវកថា និងរឿងព្រេងនៃប្រទេសជាច្រើន រួមទាំងប្រទេសចិន ពស់តំណាងឱ្យឥស្សរជន ឬអទិទេព។ ដូច្នេះឃើញពស់ក្នុងសុបិន វាច្រើនតែតំណាងឱ្យប្រាជ្ញា។ លើសពីនេះ គេជឿថា ម្ចាស់សុបិននឹងទទួលបានសំណាងល្អដោយអាចជួបមិត្តថ្មី គូគ្រង ឬទទួលបានបុត្រ។

យល់សប្តិឃើញពីងពាង៖ សុបិនឃើញពីងពាង មានន័យថា ដោយសារការព្យាយាម និងប្រុងប្រយ័ត្នក្នុងការងារ ប្រាក់ចំណូលរបស់អ្នកនឹងកើនឡើងគួរជាទីពេញចិត្ត។ ប្រសិនបើសុបិនឃើញពីងពាងធ្វើសំបុក មានន័យថា អ្នកត្រូវតែខិតខំបន្ថែមទៀត ទើបទទួលបានជោគជ័យ ដែលខ្លួនប៉ងប្រាថ្នា។

យល់សប្តិឃើញឆ្មា៖ ឆ្មាច្រើនតែតំណាងឱ្យស្ត្រី។ នៅក្នុងសុបិន វាតំណាងឱ្យភាពផ្អែមល្ហែម តែក៏តំណាងឱ្យល្បិចកិច្ចកលដែរ។ យ៉ាងណាក្ដី ជាទូទៅសុបិនឃើញឆ្មា បង្ហាញថា អ្នកនឹងរកប្រាក់ចំណូលបានច្រើន។

យល់សប្តិឃើញឆ្កែ៖ សត្វឆ្កែត្រូវបានកំណត់លក្ខណៈដោយភាពស្មោះត្រង់ចំពោះម្ចាស់ ហើយវាកាចសាហាវជាមួយតែសត្រូវប៉ុណ្ណោះ។ សត្វនេះច្រើនតែតំណាងឱ្យសីលធម៌ និងវិន័យខ្លួនឯង។ ឆ្កែនៅក្នុងសុបិន ជានិមិត្តរូបនៃមិត្តភាព ដែលបង្ហាញពីភាពស្មោះត្រង់ក្នុងស្នេហា និងក្នុងរង្វង់មិត្តភក្តិ។

យល់សប្តិឃើញកន្លាត៖ អត្ថន័យរបស់វាគឺ មាននរណាម្នាក់នៅជុំវិញអ្នកដែលអ្នកស្អប់ កំពុងព្យាយាមផ្ដួលអ្នក។ ក្នុងពេលនេះ បើមិនរកមិត្តភក្តិមកពិភាក្សា ឬរកវិធីជួយដំណោះស្រាយទេ បញ្ហានឹងកាន់តែធ្ងន់ធ្ងរ។

យល់សប្តិឃើញតោ៖ សត្វតោតំណាងឱ្យភាពឃោរឃៅ និងកម្លាំងក្នុងសុបិន។ សត្វតោនៅក្នុងសុបិនជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេចក្តីថ្លៃថ្នូរ ភាពរឹងមាំ សិរីរុងរឿង និងភាពក្លាហាន។ សុបិនឃើញប្រយុទ្ធជាមួយសត្វតោ បង្ហាញថា អ្នកនឹងប្រឈមមុខនឹងបញ្ហាហូបចុក ប៉ុន្តែក្នុងអាជីពនឹងមានឱកាសរីកចម្រើន។

យល់សប្តិឃើញចៃ៖ ចៃ ជាសត្វតំណាងឱ្យការបាត់បង់នៅក្នុងសុបិន។ ប្រសិនបើឃើញវាក្នុងសុបិន មានន័យថា អ្នកកំពុងស្ថិតក្នុងស្ថានភាពមិនអំណោយផលនោះទេ ហើយត្រូវប្រយ័ត្នខ្ពស់ ព្រោះអាចចាញ់បោកគេ។

តើអ្នកធ្លាប់យល់សប្តិឃើញសត្វណាមួយខាងលើនេះឬទេ?
អត្ថបទ៖ សន្យា
ចុចអាន៖ យល់សប្តិឃើញ “ហូបនំបញ្ចុក” ជីវិតពិតនឹងទទួលបានភាពសម្បូរសប្បាយ
ចុចអាន៖ ឆ្នាំ២០២៣ មនុស្សឆ្នាំ “ច” អាជីពតានតឹង ឯប្រាក់ចំណូលធ្លាក់ចុះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ