វប្បធម៌ ជំនឿ
ទម្លាយអត្តចរិតពិតរបស់មនុស្សកើតឆ្នាំ «រោង» ក្នុងធាតុទាំង ៥
មនុស្សប្រុសស្រីដែលមានឆ្នាំកំណើតរោង ច្រើនតែជាមនុស្សមានមន្តស្នេហ៍ និងពោរពេញដោយថាមពលជីវិត។ ពួកគេក៏មានភាពឆ្លាតវៃ ប៉ិនប្រសព្វ និងមានគោលដៅផ្ទាល់ខ្លួន ដោយជឿជាក់ថា គ្មានអ្វីអាចបញ្ឈប់ពួកគេបានឡើយ។ ប៉ុន្តែពេលខ្លះរោងក៏មានភាពខ្ចិលច្រអូស និងធ្វើការងារតែងទុកពាក់កណ្ដាលទីផងដែរ។
ទោះយ៉ាងណា ខាងលើនេះគ្រាន់តែជាការទស្សន៍ទាយនៅចរិតឆ្នាំរោងរួមគ្នាប៉ុណ្ណោះ បើយោងតាមហោរាសាស្ត្រ ឆ្នាំរោងមានធាតុដល់ទៅ៥ខុសៗគ្នា។

១ រោង ធាតុឈើ ចំពោះមនុស្សដែលក្នុងឆ្នាំ ១៩០៤ និង ១៩៦៤
មនុស្សដែលមានធាតុឈើ គឺជាមនុស្សរាងប្រកាន់ខ្លួន ហើយបដិសេធមិននិយាយច្រើន។ ពួកគេមិនសាទរក្នុងទំនាក់ទំនងជាមួយមនុស្សប្លែកមុខ ឬនរណាដែលមុនស្គាល់ឡើយ។ មិនចម្លែកទេ ដែលមនុស្សឆ្នាំរោងធាតុឈើពុំសូវមានមិត្តជិតស្និទ្ធច្រើនក្នុងជីវិត។ ទោះបីជាខ្វះទំនាក់ទំនងរវាងបុគ្គលល្អជាច្រើនក៏ដោយ ប៉ុន្តែនាគឈើក៏ពូកែដោះស្រាយបញ្ហា បានយ៉ាងល្អប្រសើរជាមួយក្រុមមិត្តផងដែរ។
២ រោង ធាតុភ្លើង ចំពោះមនុស្សដែលក្នុងឆ្នាំ ១៩១៦ និង ១៩៧៦
ទាំងមនុស្សប្រុសនិងស្រីដែលមានធាតុភ្លើង តែងតែមានរូបសម្រស់លោមឆោមល្អស្អាតពីកំណើត ហើយក៏ជាឱកាសមួយដែលពួកគេអាចស្រលាញ់អ្នកណាក៏បាន។ នាគភ្លើងមានចំណង់ចំណូលចិត្តស្រលាញ់ភពអង្គារ និងពណ៌ក្រហម ដោយទិសខាងត្បូងជាទិសសំណាង ខណៈរដូវក្តៅគឺជារដូវកាលដែលពួកគេចូលចិត្ត ហើយសត្វនាំសំណាងរបស់នាគភ្លើងគឺសត្វហ្វូនីករបស់ចិន។ ទោះយ៉ាងណា មិនមែននាគភ្លើងទាំងអស់តែឆ្លាតទេ បុគ្គលនេះ ភាគច្រើនអាចធ្វើរឿងត្រឹមត្រូវតាមពេលវេលាត្រឹមត្រូវ ដោយប្រើប្រាស់ឱកាសឲ្យបានពេញលេញ ហើយជារឿងធម្មតាដែលនាគភ្លើងងាយនឹងទទួលបានជោគជ័យទាំងក្នុងអាជីព និងជីវិត។
៣ រោងធាតុដី ចំពោះមនុស្សដែលក្នុងឆ្នាំ ១៩២៨ និង ១៩៨៨
ចំពោះបុគ្គលដែលកើតក្នុងធាតុដី ច្រើនតែជាមនុស្សឆ្លាតមានមហិច្ឆតា និងឧស្សាហ៍ព្យាយាមរាល់កិច្ចការដែលបំពេញ ជាពិសេសនោះគឺ ធ្វើអ្វីគ្រប់យ៉ាងជាវិជ្ជមានក្នុងជីវិត។ នាគដីអាចនឹងសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ ប្រសិនបើបន្តខិតខំប្រឹងប្រែង ប៉ុន្តែនាគដីច្រើនតែធ្វើអ្វីមួយទុកចោលពាក់កណ្ដាលទី។ ត្បិតថាពេលខ្លះពួកគេខ្វះខ្ចាយ ប៉ុន្តែឆ្នាំរោងធាតុដីក៏មានចិត្តស្រលាញ់ដោយស្មោះ ឬគ្មានដាននៃអាកប្បកិរិយាអួតអាង ហើយពួកគេមានទំនោរចង់ក្លាយជាមនុស្សសប្បុរសជានិច្ច។
៤ រោង ធាតុមាស ចំពោះមនុស្សដែលក្នុងឆ្នាំ ១៩៤០ និង ២០០០
មនុស្សដែលមានធាតុមាស មានលក្ខណៈធម្មជាតិ និងស្មោះត្រង់ ហើយពួកគេតែងតែផ្លាស់ប្តូរចិត្តដោយសារតែអារម្មណ៍ឡើងចុះមិនទៀងទាត់ប៉ុណ្ណោះ។ ជួនពេលខ្លះពួកគេតែងតែត្រូវបានអ្នកដទៃទាយចរិតលក្ខណៈ ប៉ុន្តែមិនមែនមានន័យថាធាតុមាសនឹងបង្កគ្រោះថ្នាក់នោះទេ។ ពួកគេសង្ឃឹមថា ខ្លួននឹងរស់នៅក្នុងជីវិតគ្រួសារប្រកបដោយសុខដុមរមនា មានសន្តិភាព ហើយព្រឹត្តិការណ៍ល្អៗដូចជាការឡើងឋានៈ និងការមានកូន នឹងកើតឡើងចំពោះគ្រួសាររបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ មនុស្សចាស់ក្នុងគ្រួសារងាយរងគ្រោះនឹងជំងឺបន្តិចបន្តួច ដោយសារសុខភាពមិនល្អ។ ដូច្នេះ ធាតុមាសអ្នកកើតឆ្នាំរោង គួរថែរក្សាមនុស្សចាស់ និងយកចិត្តទុកដាក់ចំពោះសុខភាពឲ្យបានច្រើន។
៥ រោង ធាតុទឹក ចំពោះមនុស្សដែលកើតក្នុងឆ្នាំ ១៩៥២ និង ២០១២
ធាតុទឹក ជាមនុស្សមើលឃើញឆ្ងាយ ដោយមានការតស៊ូក្នុងជីវិត ប៉ុន្តែខ្វះភាពឯកោបន្តិច ហើយតែងតែហែលឆ្លងឧបសគ្គជាប់មកតាំងពីតូច។ ពួកគេមានភាពស្វាហាប់ និងអត់ធន់ខ្លាំង ដោយយកចិត្តទុកដាក់លើគ្រប់ព័ត៌មានលម្អិត ដើម្បីធានាបាននូវភាពល្អឥតខ្ចោះ ប៉ុន្តែក៏ងាយនឿយហត់ផងដែរ។ នាគទឹកតែងតែមានមិត្តភ័ក្តិភេទផ្ទុយស្រលាញ់ពេញចិត្ត ដោយសារតែចរិតកំប្លែងរបស់ពួកគេ ហើយក៏ងាយនឹងមានស្នេហាហ៊ុំព័ន្ធជុំវិញផងដែរ៕

គ្រូ ណុប
ចុចអាន៖ទម្លាយអត្តចរិតធាតុទាំង ៥ របស់មនុស្សកើតឆ្នាំ «ច»
ចុចអាន៖ទម្លាយអត្តចរិតពិតរបស់មនុស្សកើតឆ្នាំ «រកា» ក្នុងធាតុទាំង ៥
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១៨ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


