Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យវាយរបងដែលសង់លយចូលឆ្នេរអូរឈើទាលចោល

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ​ធ្វើការ​សម្របសម្រួល​វាយ និងធ្វើការរុះរើរបងដែលសង់លយចូលឆ្នេរ​អូរឈើទាលចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុប្រាប់កម្ពុជាថ្មីថា៖ «ពីល្ងាចមិញ យើងបាន​ទទួលបានតាមការណែនាំ​របស់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើរ និងណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ​ធ្វើការ​សម្របសម្រួល និងជូនដំណឹង​ដល់ម្ចាស់កម្មសិទ្ធិករ​ដីដែល​មានប័ណ្ណកម្មសិទ្ធិ​នៅឆ្នេរអូឈើទាល ​ឱ្យធ្វើការរុះរើ​កែលម្អរបង​នៅប៉ែកខាង​សមុទ្រមួយចេញ​»។

លោកអភិបាលរងខេត្តបញ្ជាក់ថា រដ្ឋបាលខេត្ត​បានធ្វើការកាយ និងរុះរបង​នៅប៉ែកខាងសមុទ្រចេញ​មួយអន្លើសិនហើយ ចំពោះការសម្របសម្រួលយ៉ាងណា​បន្តទៀតរង់ចាំនៅពេលខមុខទៀត។

ប៉ុន្មានថ្ងៃកន្លងមកនេះ មានការចែករំលែក និងបញ្ចេញមតិជាច្រើនតាមបណ្ដាញសង្គម ពាក់ព័ន្ធនឹងក្រុមហ៊ុន ឯកជនបានសាងសង់របងថ្មនៅលើឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុងព្រះសីហនុ ខណៈពលរដ្ឋថា ការសាងសង់នេះ រំលោភឆ្នេរសាធារណៈ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម