ព័ត៌មានអន្ដរជាតិ
សមាជិកណាតូ ថា អ៊ុយក្រែន នឹងត្រូវរុស្ស៊ីកម្ចាត់ បើគ្មានជំនួយសព្វាវុធជាបន្ទាន់ពី លោកខាងលិច (មានវីដេអូ)
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយកាលពីថ្ងៃអាទិត្យទី១២ខែកុម្ភៈថា រុស្ស៊ី អាចកម្ចាត់អ៊ុយក្រែន ប្រសិនបើលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ខ្លួន មិនផ្តល់ជំនួយយោធាបន្ទាន់ដល់ទីក្រុងកៀវទេនោះ។

នៅពេលសួរថាតើរុស្ស៊ីអាចឈ្នះសង្គ្រាមលុកលុយដែរឬទេនោះ លោក Duda បានប្រាប់កាសែតបារាំងថា “មែនហើយ រុស្ស៊ីអាចឈ្នះ ប្រសិនបើអ៊ុយក្រែន មិនទទួលបានជំនួយជាបន្ទាន់ទេនោះ”។
មេដឹកនាំប៉ូឡូញបានបន្ថែមថា បណ្តាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្ត គួរតែបញ្ជូនសម្ភារយោធាទៅឲ្យអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

គួរបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិច បាននិងកំពុងផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវប្រព័ន្ធសព្វាវុធជាច្រើនប្រភេទ រួមទាំងខែលការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតពហុមុខងារ រថក្រោះ កាំភ្លើងធំបាញ់ដោយខ្លួនឯង និងកាំភ្លើងប្រឆាំងយន្តហោះផងដែរ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

នៅខែមេសាឆ្នាំ២០២២ ទីក្រុងមូស្គូបានផ្ញើលិខិតទៅប្រទេសជាសមាជិកអង្គការណាតូ ដែលថ្កោលទោសជំនួយយោធារបស់ពួកគេដល់ទីក្រុងកៀវ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមានថា រាល់ការដឹកជញ្ជូនអាវុធនៅលើទឹកដីអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ តើ យន្តហោះ ចម្បាំង ប្រភេទ ណា ដែល អង់គ្លេស អាចបញ្ជូន ទៅ អ៊ុយក្រែន បាន?
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


