សន្តិសុខសង្គម
លិចទូកក្នុងដងទន្លេមេគង្គ សមត្ថកិច្ចរកឃើញឪពុកហើយ បាត់កូនបង្កើតនិងចៅពីរនាក់ទៀត
ជនរងគ្រោះចំនួន៤នាក់មានឪពុកកូនបង្កើតចៅពីរនាក់ដែលបានលិចទូកនៅក្នុងដងទន្លេមេគង្គ ក្រោយពីកម្លាំងស្នងការនគរបាលខេត្តសហការជាមួយកម្លាំងអាវុធហត្ថនៅរសៀលថ្ងៃទី១៥ កុម្ភៈនេះ បានរកឃើញឪពុកម្នាក់ បាត់កូនស្រី និងចៅពីរនាក់ មិនទាន់រកឃើញនៅឡើយ។

គួររំលឹកផងដែរថាកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ជនរងគ្រោះមួយគ្រួសារមានគ្នាចំនួន៨នាក់បានលិចទូកបាត់ខ្លួនចំនួនបួននាក់ មានឪពុកកូនបង្កើតនិងចៅពីរនាក់ នៅចំណុចដងទន្លេមេគង្គកន្ទុយកោះហាន ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។

លោកអ៊ុង សុភ័ក្ត្រ មេប៉ុស្តិ៍សង្កាត់សាមគ្គីបានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់ខ្លួន ឈ្មោះ សុត មី ភេទប្រុសអាយុ៥៦ឆ្នាំ ជាឪពុកបានរកឃើញនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈនេះដោយឡែកកូន ឈ្មោះ ម៉ី សុគ្រី ភេទស្រី អាយុ២៥ឆ្នាំ (ត្រូវជាកូន) , ឈ្មោះ លូយ ចន្ទ្រា ភេទប្រុស អាយុ៨ឆ្នាំ(ត្រូវជាចៅ) , ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ៦ឆ្នាំ (ត្រូវជាចៅ)នៅ៣នាក់ម្តាយនិងកូនមិនទាន់រកឃើញនៅឡើយ។

លោកមេប៉ុស្តិ៍បានបន្តឲ្យដឹងទៀតថា ជនរងគ្រោះទាំងបួននាក់និង ៤នាក់ទៀតដែលរួចផុតពីការស្លាប់មានទីលំនៅក្នុងភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មួយក្រុមគ្រួសារនេះក្នុងគោលបំណងទៅធ្វើការងារជាកម្មករឡឥដ្ឋពេលដែលធ្វើដំណើរមកដល់ចំណុចកើតហេតុគឺជាកន្លែងដែលទឹកហូរគួចខ្លាំងដោយសារទូកតូចជិះលើសចំណុះមានគ្នាដល់ទៅ 8 នាក់មានឪពុកកូនកូនបង្កើតកូនប្រសារនិងចៅផងនោះត្រូវបានទឹកគួចលិចបាត់ខ្លួនចំនួនបួននាក់ដោយឡែកបួននាក់ទៀតត្រូវបានទូកប្រជាពលរដ្ឋបើកឆ្លងកាត់បានជួយសង្គ្រោះរួចផុតពីការស្លាប់។

លោកឧត្ដមសេនីយ៍ទោសូមអំពាវនាវទៅបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ទូកជាមធ្យោបាយត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន -កុំជិះលើសចំណុះ- ត្រូវពាក់អាវពោងការពារ- ទូកត្រូវមានសំបកកានឬពោះវៀនកង់ម៉ូតូ ឬរថយន្តមានខ្យល់ លាបពណ៌ដាក់ ទៅជាមួយជាសញ្ញាបង្ហាញនៅពេលមានគ្រោះថ្នាក់យើងអាចជួយគ្នាបាន។
សូមបញ្ជាក់ថានៅថ្ងៃទី១៥ ខែកុម្ភៈនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តរួមជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តដែលបានចុះរុករកនោះបានរកឃើញឪពុកហើយនៅបាត់កូនស្រីនិងចៅពីរនាក់ទៀតនៅមិនទាន់រកឃើញនៅឡើយ។ ចំណែកឪពុកដែលបានរកឃើញបានធ្វើការបូជានៅនឹងលើកោះក្នុងដងទន្លេមេគង្គនោះតែម្ដង៕
ដោយ ៖ ងិនលីម



-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


