ព័ត៌មានអន្ដរជាតិ
ស៊ុយអែត និងសមាជិកណាតូ ១៧ប្រទេស ព្រមព្រៀងលើការប្រើប្រាស់ បណ្តាញផ្កាយរណបរួមគ្នា
ប្រទេសស៊ុយអែត និងសមាជិកចំនួន១៧នៃអង្គការណាតូ បានចុះហត្ថលេខាលើសេចក្តីប្រកាស អំពីចេតនាលើការប្រើប្រាស់រួមគ្នានៃបណ្តាញផ្កាយរណប ដើម្បីកែលម្អការឃ្លាំមើលពីលំហអាកាស នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូក្នុងទីក្រុងព្រុចសែល។

ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃពុធទី១៥ខែកុម្ភៈថា “បន្ទាប់ពីកិច្ចប្រជុំរបស់អង្គការណាតូនៅព្រឹកនេះ ប្រទេសអឺរ៉ុបចំនួន១៨ រួមទាំងចក្រភពអង់គ្លេសផងដែរ បានយល់ព្រមចុះហត្ថលេខាលើលិខិតរួម នៃចេតនាក្នុងការរុករក និងបង្កើតក្របខ័ណ្ឌមួយ សម្រាប់ការធ្វើឲ្យប្រសើរឡើងនូវការឃ្លាំមើលពីលំហអាកាស តាមរយៈកិច្ចសហប្រតិបត្តិការពហុជាតិសាសន៍ និងការចែករំលែកសមត្ថភាពផ្អែកលើអវកាសជាតិ”។

ក្រៅពីចក្រភពអង់គ្លេស ឯកសារនេះក៏ត្រូវបានចុះហត្ថលេខាដោយប្រទេសបែលហ្ស៊ិក ប៊ុលហ្គារី កាណាដា បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីតាលី លុចសំបួ ហូឡង់ ន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី អេស្ប៉ាញ តួកគី និងស៊ុយអែត។
ប្រទេសទាំងនេះ គ្រោងនឹងស្វែងរកសក្តានុពលនៃការចែករំលែកទិន្នន័យពីផ្កាយរណបតាមដានជាតិ ដំណើរការរុករក និងផ្សព្វផ្សាយទិន្នន័យពីក្នុងសមត្ថភាពជាតិ ក៏ដូចជាមធ្យោបាយទិញទិន្នន័យពីក្រុមហ៊ុនពាណិជ្ជកម្មផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ណាតូ គ្រោងស្នើ ឲ្យប្រទេស ជាសមាជិក ពង្រីក ឃ្លាំង អាវុធ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


