Connect with us

នយោបាយ

លោក គីង សំណាង ប្រធានឧត្តមទីប្រឹក្សាបក្សខ្មែររួបរួមជាតិ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយបក្សហ៊្វុនស៊ិនប៉ិច

បានផុស

នៅ

លោក គីង សំណាង ដែលមានតួនាទីសំខាន់ៗជាច្រើន នៅក្នុងគណបក្សខ្មែររួបរួមជាតិ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២៣នេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៧ ខែកុម្ភៈនេះថា លោក គីង សំណាង មន្ត្រីជាន់ខ្ពស់គណបក្សខ្មែររួបរួមជាតិ ដែលមានតួនាទីសំខាន់ៗ ដូចជា៖ ប្រធានឧត្តមទីប្រឹក្សានៃគណបក្ស, ប្រធានក្រុមការងារខេត្តតាកែវ, សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍, សមាជិកគណៈកម្មាធិការនាយក, និងជាសមាជិកក្រុមប្រឹក្សាជាតិគណបក្សខ្មែររួបរួមជាតិ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិចវិញ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលស្វាគមន៍លោក គីង សំណាង ដែលមករួមរស់ជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ហើយព្រះអង្គបានបង្ហាញស្មារតីឥតងាករេ ដើម្បីរួមចំណែកថែរក្សា ការពារ កសាង គណបក្សហ៊្វុនស៊ិនប៉ិច មានភាពរុងរឿង និងថ្កុំថ្កើន សាជាថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម