កីឡា
U-20 នារីប៉ាគីស្ថាន ដកខ្លួនពីការប្រកួតវគ្គជម្រុះជើងឯកនារីអាស៊ី ដែលធ្វើឡើងនៅកម្ពុជាខែក្រោយ
ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ២០ ឆ្នាំ ប៉ាគីស្ថាន ត្រូវបានដឹងថា បានប្រកាសដកខ្លួនចេញពីការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) នៅខែក្រោយ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ចំពោះមូលហេតុត្រូវបានរាយការណ៍ថា ដោយសារកង្វះកីឡាការិនីអាយុក្រោម ២០ ឆ្នាំ ដើម្បីបង្កើតឲ្យបានជាក្រុមមួយឡើងមកប្រកួតនៅកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ dawn.com។
ដូច្នេះបានសេចក្ដីថា ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម ២០ ឆ្នាំ នឹងធ្វើជាម្ចាស់ផ្ទះពូល G ទទួលរៀបចំការប្រកួតពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) ទទួលក្រុមនារីម៉ាឡេស៊ី និងនារីមីយ៉ាន់ម៉ា ខណៈការប្រកួតនឹងធ្វើនៅកីឡដ្ឋានស្មាតអរអេសអិន របស់ក្លិបភ្នំពេញក្រោន ធ្វើឡើងពីថ្ងៃទី ០៨ ខែមិនា ចំថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិ រហូតដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីរកក្រុមឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០២៤ នាប្រទេសអ៊ូសបីគីស្ថាន។

សូមរំលឹកថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ៨ ដែលធ្វើម្ចាស់ផ្ទះវគ្គជម្រុះរួមមាន បង់ក្លាដែស (ពូល H), ហ្ស៊កដានី (ពូល D), កៀរស៊ីស្ថាន (ពូល C), ឡាវ (ពូល A), ប៉ាឡេស្ទីន (ពូល B), ថៃ (ពូល E) និងវៀតណាម (ពូល F)។
បញ្ជាក់ថា នេះជាលើកដំបូងហើយសម្រាប់បាល់ទាត់នារីកម្ពុជា ដែលទទួលរៀបចំបាល់ទាត់កម្រិតអន្តរជាតិ ដ្បិតកន្លងមកឃើញមានតែរៀបចំបាល់ទាត់បុរស ឬកម្រិតយុវជន ប៉ុណ្ណោះ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


