កីឡា
អ៊ីរ៉ង់ ពិចារណាដកខ្លួនពី World Cup ខណៈពាន AFC តំបន់ខាងលិចត្រូវពន្យារពេល ក្រោយផ្ទុះសង្គ្រាម
បាល់ទាត់នៅតំបន់មជ្ឈិមបូព៌ាកំពុងរងផលប៉ះពាល់ ដោយ អ៉ីរ៉ង់ កំពុងពិចារណាដកខ្លួនពីព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ ដែលមានអាមេរិកចូលរួមធ្វើសហម្ចាស់ផ្ទះ ហើយកាលវិភាគប្រកួតពានក្លិប AFC ទាំង ៣ កម្រិតនៅតំបន់ខាងលិច ក៏ត្រូវបានពន្យារពេល ក្រោយផ្ទុះសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។

សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ារវាងសម្ព័ន្ធមិត្តអាមេរិក-អ៉ីស្រាអែល ទល់នឹង អ៉ីរ៉ង់ កំពុងតែរីករាលដាលធំឡើងៗ បន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីថ្ងៃ អាទិត្យ ទី ១ ខែ មីនា ឆ្នាំ ២០២៥ ថា មេដឹងនាំកំពូល អ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម។
វិស័យបាល់ទាត់ក្នុងតំបន់មជ្ឈឹមបូព៌ាវិញ ក៏កំពុងមានភាពច្រួលច្របល់ផងដែរ ដោយលីគបាល់ទាត់នៅប្រទេស អ៉ីរ៉ង់ ត្រូវបានផ្អាកទាំងស្រុង។ ថ្មីៗនេះប្រធានសហព័ន្ធបាល់ទាត់ អ៉ីរ៉ង់ លោក Mehdi Taj បានបញ្ជាក់ ថា បច្ចុប្បន្នលទ្ធភាពនៃជម្រើសជាតិ អ៉ីរ៉ង់ ចូលរួមព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ កំពុងស្ថិតក្នុងការសង្ស័យ។

លោក Mehdi Taj បានមានប្រសាន៍ពីលទ្ធភាពក្រុម អ៉ីរ៉ង់ នឹងចូលរួមក្រុម World Cup 2026 ថា៖ «អ្វីដែលជាក់ស្តែង បន្ទាប់ពីការវាយប្រហារនេះ ពួកយើងមិនអាចរំពឹងទៀតបានទេ ដើម្បីចូលរួម World Cup 2026»។ អ៉ីរ៉ង់ ជាក្រុមតំណាងទ្វីប អាស៊ី ត្រូវបានចាប់ឆ្នោតស្ថិតនៅពូល G ជាមួយ អេហ្ស៊ីប ប៊ែលហ្ស៉ិក និង នូវែលសេឡង់ ក្នុង World Cup 2026 ដែលធ្វើសហម្ចាស់ផ្ទះដោយ អាមេរិក ម៉ិកស៊ិក និង កាណាដា។
ក្រឡេកទៅមើលពានក្លិបទ្វីប អាស៊ី ទាំង ៣ កម្រិតរួមមាន AFC Champions League Elite, AFC Champions League Two និង AFC Challenge League នៅតំបន់ខាងលិចក៏បានប្រកាសផ្អាកបណ្តោះអសន្នផងដែរ។ កាលវិភាគប្រកួតថ្មីនឹងត្រូវប្រកាសនៅពេលខាងមុខ។ ដោយឡែកកាលវិភាគពានក្លិប AFC នៅតំបន់ខាងកើត វិញ ត្រូវបន្តការប្រកួតធម្មតា ដោយមិនមានផលប៉ះពាល់អ្វីឡើយ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ បរទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


