ព័ត៌មានអន្ដរជាតិ
ចិន ជំរុញឲ្យមានការស៊ើបអង្កេតច្បាស់លាស់ចំពោះហេតុការណ៍ផ្ទុះបំពង់បង្ហូរប្រេង Nord Stream
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ចិនជំរុញឲ្យមានការស៊ើបអង្កេតប្រកបដោយភាពត្រឹមត្រូវ និងមិនលំអៀងចំពោះហេតុការណ៍បំផ្ទុះបំពង់បង្ហូរប្រេង Nord Stream ដែលជាខ្សែជីវិតថាមពលដ៏សំខាន់របស់អឺរ៉ុប ដើម្បីផ្តល់ចម្លើយដល់សហគមន៍អន្តរជាតិ ។

លោក Wang បាននិយាយថា ការផ្ទុះនេះបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារថាមពលពិភពលោក ជាពិសេសបរិស្ថានអេកូឡូស៊ីពិភពលោក ហើយថែមទាំងបានបញ្ជូនអឺរ៉ុបធ្លាក់ចូលទៅក្នុងវិបត្តិថាមពលរដូវរងាទៀតផង ។
ក្រោយការផ្ទុះនេះ អាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូ សុទ្ធតែនិយាយថា គឺបណ្តាលមកពីចេតនាចង់បំផ្លាញទាំងស្រុង ខណៈដែលលោក វ្ល៉ាឌីមៀរ ពូទីន វិញបានបង្ហាញថា បំពង់បង្ហូរប្រេង Nord Stream បានទទួលរងការវាយប្រហារដោយភេរវកម្មអន្តរជាតិដែលមិនធ្លាប់មានពីមុនមក ។

ប៉ុន្តែចំពោះរបាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់អ្នកកាសែតស៊ើបអង្កេតអាមេរិកឈ្មោះ Seymour Hersh ដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ បានចោទប្រកាន់ចំៗទៅលើអាមេរិកថា ជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់នេះ ។ ទន្ទឹមនឹងនោះ អ្នកកាសែតជនជាតិអាមេរិកម្នាក់ទៀតឈ្មោះ John Dougan ក៏បានបង្ហាញភស្តុតាងដូចគ្នានេះផងដែរថា អាមេរិកជាអ្នកបំផ្លិចបំផ្លាញបំពង់បង្ហូរប្រេង Nord Stream នៅសមុទ្របាល់ទិក ។
សូមបញ្ជាក់ថា នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ បំពង់បង្ហូរប្រេងក្រោមទឹករបស់រុស្ស៊ីចំនួន ២ ដែលផ្ទុកឧស្ម័នធម្មជាតិទៅកាន់ទ្វីបអឺរ៉ុបគឺ Nord Stream 1 និង Nord Stream 2 បានផ្ទុះក្រោមសមុទ្របាល់ទិកក្នុងថ្ងៃតែមួយ ដែលបណ្តាលឲ្យឧស្ម័នជាច្រើនលេចធ្លាយចូលទៅក្នុងសមុទ្រក្បែរនោះ ៕
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព ៖ Global Times
ចុចអាន ៖ លោក Zelensky អះអាងថា អ៊ុយក្រែន នឹងបញ្ចប់ប្រតិបត្តិការសឹករបស់ រុស្ស៊ី នៅឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


