Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ថា ទីក្រុងវ៉ាស៊ីនតោនមិនចង់ផ្ទុះជម្លោះជាមួយ រុស្ស៊ី ទេ

បានផុស

នៅ

អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​នយោបាយ​លោកស្រី Victoria Nuland ប្រាប់សារព័ត៌មាន TASS ក្នុង​បទសម្ភាសន៍​មួយថា អាមេរិក​មិន​ចង់បង្ក ឬផ្ទុះជម្លោះ​ជាមួយ​រុស្ស៊ី​ទេ ពោលទីក្រុង​វ៉ាស៊ីនតោន​គ្រាន់តែ​ចង់​ឲ្យ​ក្រុង​មូ​ស្គូ​ចាក​ចេញពី​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីលទ្ធភាពនៃសង្រ្គាមលោកលើកទី ៣, អ្នកការទូតអាមេរិករូបនេះបានប្រាប់ថា “ច្បាស់ណាស់ ប្រធានាធិបតីរបស់ខ្ញុំគឺលោក Joe Biden មិនស្វែងរកជម្លោះណាមួយជាមួយរុស្ស៊ីនោះទេ យើងគ្រាន់តែចង់ស្វែងរកការចាកចេញរបស់ទ័ពរុស្ស៊ីពីអ៊ុយក្រែន” ។

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសុន្ទរកថាមួយនៅក្នុងរដ្ឋធានី Warsaw របស់ប្រទេសប៉ូឡូញថា ប្រទេសរបស់លោក និងសម្ព័ន្ធមិត្តអឺរ៉ុប មិនចង់យកប្រទេសរុស្ស៊ី ដាក់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ឬបំផ្លាញមហាអំណាចមួយនេះឡើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានឆ្លើយតបទៅអាមេរិកវិញកាលពីថ្ងៃពុធថា សុន្ទរកថារបស់លោក Biden នៅក្នុងប្រទេសប៉ូឡូញ គឺជាការប៉ុនប៉ងមិនបានសម្រេចមួយផ្សេងទៀត ក្នុងការដាក់សម្ពាធលើទីក្រុងមូស្គូ ។

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ លោក Joe Biden បានធ្វើដំណើរទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលទៅកាន់ទីក្រុងកៀវជួបជាមួយលោក Volodymyr Zelensky ដើម្បីបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តដោយមិនងាករេ និងឥតឈប់ឈររបស់អាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ សម្ព័ន្ធមិត្តលោក Putin ថា រុស្ស៊ី ចង់បញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន ណាស់ តែបាល់នៅខាង អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម