ព័ត៌មានជាតិ
តំណាងក្រុមហ៊ុនបុរី VIP ជួបចរចាជាមួយអតិថិជននៅមុខអភិបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ:ប្រជាពលរដ្ឋប្រមាណ ១៣០នាក់ ដែលជាអតិថិជនទិញផ្ទះល្វែងនៅ បុរីវីអាយភី VIP ស្ថិតនៅឃុំអូរឧកញ៉ាក្នុងស្រុកព្រៃនប់នៅម៉ោង៣រសៀលថ្ងៃទី២៤ ខែកុម្ភៈនេះបានមកជួបជុំគ្នាម្តងទៀតនៅសាលាខេត្តព្រះសីហនុតាមការណាត់ជួបរបស់ លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ ដែលបានណាត់កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈកន្លងមកនេះដើម្បីរកដំណោះស្រាយរវាងក្រុមហ៊ុនVIP និងប្រជាពលរដ្ឋ។


ការជួបជុំគ្នាតវ៉ា ទាមទាររកដំណោះស្រាយជាថ្មីម្តងទៀត ដេីម្បីស្នើឱ្យថៅកែបូរី VIP (១.លោក ហម រ៉ន, ២.លោក វ៉ន វណ្ណ:) ធ្វេីការដោះស្រាយបំពេញលក្ខខណ្ឌសាងសង់តាមកិច្ចសន្យាទិញលក់ផ្ទះ និងប្រគល់ប្លង់បំបែកក្បាលដីជូនដល់ពួកគាត់ដែលបានបង់ផ្តាច់អស់យូរឆ្នាំមកហេីយ។
ក្នុងជំនួបដោះស្រាយទល់មុខគ្នានេះ រដ្ឋបាលសាលាខេត្តបានអនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋចំនួន ៣០ នាក់ និងតំណាងក្រុមហ៊ុនបុរី VIP ចំនួន ៣ នាក់ ចូលជួបលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីចរចារកដំណោះស្រាយ។
ជាលទ្ធផលនៃដំណោះស្រាយ ខាងតំណាងប្រជាពលរដ្ឋដែលជាអតិថិជនបុរី លើកការទាមទារឲ្យក្រុមហ៊ុនបុរី VIP សាងសង់ផ្ទះ និងប្រគល់ប្លង់បំបែកក្បាលដីជូនដល់ពួកគាត់ដែលបានបង់ផ្តាច់។

ដោយឡែកតំណាងក្រុមហ៊ុនVIP ស្នើសុំពន្លារពេលដោះស្រាយជូនប្រជាពលរដ្ឋ ដែលជាអតិថិជនទិញបុរីទៅតាមតំណាក់កាល៖
-ណែនាំប្រជាពលរដ្ឋ ឲ្យរៀបចំឯកសារ ត្រៀមបង្ហាញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ណាត់ជួបម្ដងទៀតនៅសាលាខេត្តព្រះសីហនុដដែល។
នៅក្នុងជំនួបនេះដែរ លោកអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៌និងផ្តល់មតិណែនាំឲ្យប្រជាពលរដ្ឋ Join Group ព័ត៌មានរបស់រដ្ឋបាលសាលាខេត្តព្រះសីហនុ ដើម្បីតាមដាននិងទទួលបានព័ត៌មាននៃការដោះស្រាយ និងបិទការប្រជុំដោះស្រាយនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃដដែលដោយតំណាងក្រុមហ៊ុនបានណាត់ជួបគ្នាម្តងទៀតនៅថ្ងៃទី៣ខែមិនា ឆ្នាំ២០២៣ខាងមុខនេះ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


