ព័ត៌មានជាតិ
រោងចក្រសហគ្រាសជិត៥០០បិទទ្វារលែងដំណើរការខណៈរោងចក្របើកថ្មីជិត៤ពាន់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ឆ្នាំ២០២២ មានរោងចក្រសហគ្រាសជិត ៥០០ សហគ្រាសមានកម្មករនិយោជិតប្រមាណជិត ៦ម៉ឺន នាក់បានបិទទ្វារលែងដំណើរការ ខណៈរោងចក្របើកថ្មីមានរហូតដល់ទៅជិត៤ពាន់និងមានជាង ១០០ កំពុងព្យួរកិច្ចសន្យាការងារផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលទើបចេញផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា ស្ថានភាពរោងចក្រសហគ្រាសបិទ និងព្យួរកិច្ចសន្យាការងារនៅឆ្នាំ ២០២២ មានចំនួន ៤៩១ សហគ្រាសមានកម្មករនិយោជិតចំនួន ៥៩ ៣៦៩ នាក់ ស្រី ៤៦ ២៦៩ នាក់ ក្នុងនោះវិស័យកាត់ដេរមានចំនួន ១៣២ សហគ្រាសស្មើនឹង ២៦,៨៨ ភាគរយ មានកម្មករនិយោជិតចំនួន៥២៥០២នាក់ស្មើនឹង ៨៨,៤៣ ភាគរយស្រី ៤២ ៤០៨នាក់។
វិស័យក្រៅពីកាត់ដេរមានចំនួន៣៥៩សហគ្រាសស្មើនឹង ៧៣,១២ ភាគរយ មានកម្មករនិយោជិតចំនួន ៦ ៨៦៧ នាក់ស្មើនឹង ១១,៥៧ ភាគរយស្រីមាន ២៨៦១ នាក់។ ចំណែករោងចក្រសហគ្រាសកំពុងព្យួរកិច្ចសន្យាការងារមានចំនួន១០២ សហគ្រាសមានកម្មករនិយោជិតចំនួន ៤៤ ១៨៩ នាក់ស្រី៣៥៤៥៩នាក់។

របាយការណ៍បានបន្តថា យ៉ាងណាក៏ដោយនៅឆ្នាំ ២០២២ កន្លងទៅមានរោងចក្រសហគ្រាសបើកថ្មីចំនួន ៣ ៧៤៨សហគ្រាសមានកម្មនិយោជិតចំនួន ១៤៧ ១៣៩ នាក់ ស្រី៨៥៣៣១នាក់ក្នុងនោះវិស័យកាត់ដេរមានចំនួន ២៣៤សហគ្រាសស្មើនឹង ៦,២៤ ភាគរយមានកម្មករនិយោជិតចំនួន ៧២ ១៥៤ នាក់ស្មើនឹង ៤៩,០៤ ភាគរយស្រី ៥២ ០៧៧នាក់និងវិស័យក្រៅពីកាត់ដេរមានចំនួន ៣៥១៤ សហគ្រាសស្មើនឹង ៩៣,៧៦ ភាគរយមានកម្មករនតិយោជិតចំនួន៧៤ ៩៨៥នាក់ស្មលនឹង៥០,៩៦ភាគរយស្រី៣៣២៥៤នាក់។
គិតត្រឹមឆ្នាំ២០២២ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះបញ្ជីរោងចក្រសហគ្រាសសេដ្ឋកិច្ចក្នុងប្រព័ន្ធបានចំនួន១៦៨២៨សហគ្រាសមានកម្មករនិយោជិត ១ ៥២៨ ៣៨៣ នាក់ដោយទទួលបានប្រាក់ឈ្មួលជាមធ្យមប្រមាណ៣,៩៨ប៊ីលានដុល្លារអាមេរិកក្នុងនោះរោងចក្រសហគ្រាសវិស័យកាត់ដេរចំនួន ១ ៣២១ សហគ្រាសកើន ៨,៣៧ ភាគរយមានកម្មករនិយោជិត៨៨៤ ១៥១ នាក់ ស្រី ៦៩៨ ២៦៦នាក់ និងរោងចក្រសហគ្រាសក្រៅពីវិស័យកាត់ដេរចំនួន ១៥ ៥០៧ សហគ្រាសកើនឡើង២៥,៥៤ ភាគរយមានកម្មករនិយោជិតចំនួន ៦៤៤ ២៣២នាក់ ស្រី២៧៥ ៣៩៩នាក់៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


