ព័ត៌មានជាតិ
ក្តៅៗ រដ្ឋាភិបាលលុបចោលដីដោះដូរបឹងតាមោក ២០ ហិតា សង់បញ្ជាការដ្ឋានទៅឯកជន
រដ្ឋាភិបាលតាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី បាននិរាករណ៍លើការដោះដូរដីសម្រាប់សាងសង់ទីបញ្ជាការដ្ឋានស្រាលទំហំ ២១,៧ ម៉ែត្រ គុណនឹង ៤២ ម៉ែត្រកម្ពស់ ៣ ជាន់ ជាមួយការកាត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ២០ ហិតា ទៅលោកលន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ការនិរាករណ៍នេះ ក្រោយសជណចុះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាល បានកាត់ផ្ទៃបឹងតាមោក២០ហិកតា ប្រគល់ទៅឲ្យលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។
បើតាមសជណមុននិរាករណ៍ រដ្ឋាភិបាលមិនមែនប្រគល់ផ្ទៃបឹងតាមោក២០ហិកតាឲ្យទៅលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ទទេៗនោះទេ គឺមានការដោះដូរជាមួយគ្នា ដោយរដ្ឋាភិបាល ប្រគល់ផ្ទៃបឹងតាមោក២០ហិកតា ហើយអ្នកទាំង២ ប្រគល់ដីរបស់ខ្លួនដែលមានទំហំជាង១,៥ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជូនទៅរដ្ឋាភិបាលវិញ។
លើសពីនេះ ក៏ត្រូវចំណាយថវិកាផ្ទាល់ខ្លួន សង់អគារទីបញ្ជាការមួយ ដែលមានទំហំ២១,៧ម៉ែត្រ គុណនឹង៤២ម៉ែត្រ កម្ពស់៣ជាន់ នៅលើផ្ទៃដីជាង១,៥ពាន់ម៉ែត្រការ៉េនោះ ជាមួយនឹងការបំពាក់សម្ភារបរិក្ខារចាំបាច់នានា៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


