ព័ត៌មានជាតិ
ខេត្តតាកែវមានច្រកព្រំដែនផ្លូវការ ០៣ កន្លែងសម្រាប់ធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម
ខេត្តតាកែវមានច្រកព្រំដែនចំនួន ០៣ កន្លែង សម្រាប់ធ្វើទំនាក់ទំនងនិងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម។
លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានថ្លែងនៅក្នុងសន្និសីទនៅព្រឹកនេះថា ខេត្តតាកែវមានភូមិសាស្រ្តជាប់ព្រំដែនប្រទេសវៀតណាម។ ដោយឡែកខេត្តភាគនិរតីនេះមានច្រកព្រំដែនចំនួន ០៣ កន្លែង សម្រាប់ធ្វើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម។
ច្រកទ្វារព្រំដែនទាំង ០៣ កន្លែង មានច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ច្រកទ្វារព្រំដែនទ្វេភាគីកំពង់ក្រសាំង និងច្រកទ្វារតំបន់ព្រំដែនបាក់ដៃ។ តាមរយៈច្រកព្រំដែនផ្លូវការទាំង ៣ បានបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនតាមច្បាប់កំណត់។
ខេត្តតាកែវដែលស្ថិតនៅភាគខាងត្បូងមានចម្ងាយជាង ៧៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ពលរដ្ឋភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម។ ចំណូលជាមធ្យមសម្រាប់ពលរដ្ឋ (GDP) បានកើនឡើងពី ១.៣៦៤ដុល្លារ/ម្នាក់នៅឆ្នាំ២០១៨ ទៅដល់ ១.៥២៦ដុល្លារ/ម្នាក់ នៅឆ្នាំ ២០២១។ ទំហំសេដ្ឋកិច្ចខេត្តមានប្រមាណ ១.៦៧១,៨ លានដុល្លារ ស្មើប្រហែល ៦,២% នៃសេដ្ឋកិច្ចជាតិ។
បើតាមទិន្នន័យរបស់រដ្ឋបាលខេត្តតាកែវ ចំនួនពលរដ្ឋទូទាំងខេត្តបានកើនដល់ចំនួន ១.០៥៣.៩៩៧ នាក់ ជាមួយដង់ស៊ីតេពលរដ្ឋ ២៧០នាក់/គ.ម២៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង