Connect with us

កីឡា

សម្តេច​​តេជោ​ ហ៊ុន​ សែន​ នឹង​​ជួប​​មហា​​គ្រួសារ​​កីឡា​​កម្ពុជា​​ថ្ងៃ​​ទី​៣​​​មេសា​

បានផុស

នៅ

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នឹង​ជួប​មហា​គ្រួសារ​កីឡា​កម្ពុជា​នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២៣​ ខាង​មុខ​នេះ មុន​ពេល​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​មក​ដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ទម្លាប់​ សម្តេច​តេជោ ហ៊ុន សែន ​ត្រូវ​​ជួប​មហា​គ្រួសារ​កីឡា​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ជា​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​​នៅ​ឆ្នាំ​នេះ​​​បាន​ផ្លាស់​មក​ជួប​នៅ​ថ្ងៃ​ទី​៣ ខែ​មេសា​វិញ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ​នៅ​ល្ងាច​​ថ្ងៃ​ទី​២ ខែ​មីនា​នេះ។ ចំពោះ​ទី​កន្លែង​នឹង​ប្រកាស​ជូន​នៅ​ពេល​ក្រោយ។

​នេះ​ជា​ការ​ជួប​​ជា​មួយ​កីឡាករ កីឡាការិនី គ្រូ​បង្វឹក មន្ត្រី​កីឡា​ និង​អ្នក​ពាក់​ព័ន្ធ​​​​ជា​ថ្មី​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី បន្ទាប់​ពី​ខក​ខាន​​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​ដោយសារ​​វិបត្តិ​ជំងឺ​កូវីដ-១៩។ ការ​ជួប​មហា​គ្រួសារ​កីឡា​កម្ពុជា​របស់​សម្តេច​តេជោ​ពិត​ជា​មានសារ​សំខាន់​ខ្លាំង​​​ដើម្បី​​​សំណេះ​សំណាល បង្កើន​ភាព​ស្និទ្ធ​ស្នាល លើក​ទឹក​ចិត្ត និង​ពិសា​អាហារ​សាមគ្គី​រួម​គ្នា​ ក៏​ដូច​ជា​រាំ​លេង​កម្សាន្ត​​ដើម្បី​រួម​ដៃ​គ្នា​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​​​កីឡា ស៊ីហ្គេម​ លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ​ទាំង​អស់​គ្នា។

សូម​រម្លឹក​ថា​ សម្តេច​តេជោ ហ៊ុន សែន បាន​​​ជួប​មហា​គ្រួសារ​កីឡា​កម្ពុជា​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៩ ​ដែល​ជា​ការ​ជួបសំណេះ​សំណាល​​​លើក​ទី៤ មុន​ពេល​វិបត្តិ​ជំងឺ​កូវីដ-១៩​បាន​កើត​មាន​ឡើងហើយ​​ក៏​ខក​ខាន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ឥណ្ឌូណេស៊ី​ផ្តល់​កញ្ចប់​ថវិកា​ជាង​ ៤០០ លាន​ ​​សម្រាប់​ការ​ឧបត្ថម្ភ​ធន​ម៉ូតូ​អគ្គិសនី​

ព័ត៌មានជាតិ២៩ នាទី មុន

ខ្លាធំ ឬខ្លាដំបងផុត​ពូជ​ពី​ប្រទេស​កម្ពុជា ជា​អំបូរ​សត្វ​មានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា

សេដ្ឋកិច្ច១ ម៉ោង មុន

ថៃ​ជាប់​ជា​ទិសដៅ​ទេសចរណ៍​ទី​១​នៅ​អាស៊ី​ សម្រាប់​ភ្ញៀវ​​​អឺរ៉ុប​

ជីវិតកម្សាន្ដ២ ម៉ោង មុន

​Go Hyun Jung ទម្លាយថា អាពាហ៍ពិពាហ៍ជាមួយចៅប្រុសស្ថាបនិក Samsung ជីវិតឯកានិងគ្មានក្ដីសុខឡើយ

សេដ្ឋកិច្ច២ ម៉ោង មុន

កាណាដា​បញ្ជា​​​ឱ្យ​​រំលាយ​​ក្រុមហ៊ុន​​បច្ចេកវិទ្យា​២​ ដោយ​​លើក​​ឡើង​​ពី​​ការ​​ព្រួយ​​បារម្ភ​​ផ្នែក​​សន្តិសុខ​​ជាតិ​

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?

ព័ត៌មានជាតិ៥ ម៉ោង មុន

ហេតុអ្វី ស្រុកវាលវែង ជាតំបន់ទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តពោធិ៍សាត់?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់​៨​នាក់ ក្នុង​ហេតុការណ៍​​ចាក់​សម្លាប់​ដោយ​កាំបិត​នៅ​ចិន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប្រធានាធិបតី​ឆែក ជួប​គ្រោះថ្នាក់ ពេល​​កំពុង​ជិះ​ម៉ូតូ​​​ប្រណាំង​​គ្នា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា និងមន្ត្រីវ័យក្មេង១៤រូបទៀត ត្រូវបានតែងតាំងជាសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនថ្នាក់កណ្តាល

Sokha Hotels

ព័ត៌មានពេញនិយម