Connect with us

ព័ត៌មានអន្ដរជាតិ

Bill Gates ថា​ អាមេរិក ​មិនអាចកំណត់ ចិន លើការផលិតបន្ទះឈីបបានទេ

បានផុស

នៅ

ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានយល់ឃើញថា អាមេរិកនឹងមិនអាចសម្រេចបានបាននូវលទ្ធផលដែលចង់បាននោះឡើយ ជាពិសេសទីក្រុងវ៉ាស៊ីនតោនមិនអាចកំណត់មហិច្ចតារបស់ក្រុងប៉េកាំង តាមរយៈការរឹតបន្តឹងឧស្សាហកម្មបន្ទះឈីបបានទេ ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាសេដ្ឋីជំនួញរូបនេះនិយាយថា អាមេរិក​មិនអាចហាមឃាត់ចិនបានឡើយនៅក្នុងការផលិតបន្ទះឈីបដែលមានគុណភាព ទោះបីជាអាមេរិករឹតបន្តឹង​ និងហាមឃាត់យ៉ាងណាក៏ដោយ ។ លោកថា ការរឹតបន្តឹងនេះគឺ អាមេរិកគ្រាន់ចង់បង្អាក់ដំណើរអភិវឌ្ឍន៍យោធា​ និងព្រមានចិនប៉ុណ្ណោះ ។

លោក Bill Gates បន្តថា ទោះបីជាក្រុងវ៉ាស៊ីនតោនហាមការលក់បន្ទះឈីបក៏ដោយ ក៏ចិននៅតែអាចតាមទាន់អាមេរិកយ៉ាងឆាប់រហ័សលើផលិតកម្មបន្ទះឈីបនេះ ។ ជាមួយគ្នានោះ លោក​ក៏បង្ហាញពីបំណងចង់ឲ្យអាមេរិក និងចិនងាកមកសហការគ្នាជិតស្និតវិញផងដែរ ។

​ទាក់ទងជាមួយជម្លោះយោធា និងសង្គ្រាម លោក Bill Gates លើកឡើងថា ប្រទេសទាំងពីរមិនអាចមានការប៉ះទង្គិចគ្នាឡើយ ហើយខ្ញុំគិតថា នៅទសវត្សរ៍ក្រោយៗក៏ដោយ គឺសង្គ្រាមមិនអាចកើតឡើងជាដាច់ខាត់” ។

គួរបញ្ជាក់ថា នាពេលកន្លងទៅ​​ អាមេរិក បានហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមិនឲ្យទិញបន្ទះឈីបពីក្រុងវ៉ាស៊ីនតោនឡើយ ។ មិនតែប៉ុណ្ណោះ អាមេរិកក៏ថែមទាំងព្រមាន និងរឹតបន្តឹងលើក្រុមហ៊ុនផ្សេងៗមិនឲ្យលក់បន្ទះឈីប និងគ្រឿងបរិក្ខារបច្ចេកវិទ្យាមួយចំនួនទៀតដល់ចិនជាដាច់ខាតផងដែរ ៕

ប្រែសម្រួលដោយ ៖​ នាង​ រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ រដ្ឋកាលីហ្វ័រញ៉ា ប្រកាសអាសន្ន ដោយសារព្យុះព្រិលជាប្រវត្តិសាស្ត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម