សេចក្ដីជូនដំណឹង
សិស្សម្នាក់នៃសាលាអន្តរជាតិ World International Cambodia ជាប់លេខ១ ពីការប្រកួតប្រជែងគណិតវិទ្យាទូទាំងប្រទេស ខណៈសិស្ស ២នាក់ទៀត ជាប់លេខ២ និងលេខ៤
ពិតជារឿងគួរឲ្យកោតសរសើរ និងត្រេកអរយ៉ាងក្រៃលែង ដោយសិស្សម្នាក់នៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតប្រជែងគណិតវិទ្យាទូទាំងប្រទេស ដែលមានឈ្មោះថា SUPER BRAIN MATHEMATICS COMPETITION 2023។ ជាមួយគ្នានេះ សិស្ស ២នាក់ទៀត នៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា ក៏ទទួលបានចំណាត់ថ្នាក់លេខ២ និងលេខ៤ ពីការកម្មវិធីប្រកួតនេះដែរ។

សិស្សានុសិស្សនៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា ដែលទទួលបានលទ្ធផលល្អ ក្នុងកម្មវិធីប្រឡងប្រកួតប្រជែង SUPER BRAIN MATHEMATICS COMPETITION 2023 រួមមាន៖
- ១៖ តែ ជានរៈរាជ ទទួលបានលេខ១ មេដៃមាសទូទាំងប្រទេស រង្វាន់ដែលទទួលបាន គឺកុំព្យូទ័រ ១គ្រឿង មេដាយមាស១ និងវិញ្ញាបនប័ត្រ
- ២៖ សន លីខេង ទទួលបានលេខ២ មេដៃប្រាក់ទូទាំងប្រទេស រង្វាន់ដែលទទួលបាន គឺទូរសព្ទ ១គ្រឿង មេដាយប្រាក់១ និងវិញ្ញាបនប័ត្រ
- ៣៖ ស៉ឹម វិសាល ទទួលបានលេខ៤ មេដៃសំរិទ្ធទូទាំងប្រទេស រង្វាន់ដែលទទួលបាន គឺមេដាយសំរិទ្ធ១ និង វិញ្ញាបនប័ត្រ។
គណៈគ្រប់គ្រងនៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា បានសម្តែងក្ដីរំភើប និងបានកោតសរសើរសមត្ថភាព និងការប្រឹងប្រែងសិក្សារបស់ប្អូនៗទាំងអស់គ្នា រហូតទទួលបានជ័យលាភី។

សូមជម្រាបថា សាលាអន្តរជាតិ វើលដ៍ កម្ពុជា គឺជាគ្រឹះស្ថានសិក្សាឯកជនតែមួយគត់ ដែលបានដឹកនាំសិស្សទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិក្នុងប្រទេស និងថ្នាក់អន្តរជាតិក្រៅប្រទេសច្រើនជាងគេ ហើយសិស្សានុសិស្សនៃសាលានេះ ក៏ទទួលបានមេដាយ និងពានរង្វាន់ជាច្រើនជាងគេផងដែរ៕




-
សន្តិសុខសង្គម១៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


