Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា រដ្ឋមន្ត្រីជាស្រ្ដី ២រូប នឹងបន្តកាន់តំណែងសម្រាប់អាណត្តិទី ៧បន្តទៀត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រដ្ឋមន្ត្រីជាស្រ្ដី ២រូប ដែលកាន់តំណែងនាពេលបច្ចុប្បន្ននេះ នឹងបន្តកាន់តំណែងជារដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧ នៃរាជរដ្ឋាភិបាលបន្តទៀត។ រដ្ឋមន្ត្រីជាស្រ្ដីទាំង ២រូបនោះ គឺលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី, និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១១២ នាព្រឹកថ្ងៃទី ៧ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ប្រហែលជាត្រូវបង្កើតឡើងនៅក្នុងសប្ដាហ៍ទី ២ ឬសប្ដាហ៍ទី ៣ នៃខែកញ្ញា ឆ្នាំ ២០២៣ខាងមុខ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីជាស្រ្ដី ២រូប នឹងត្រូវកាន់តំណែងសម្រាប់អាណត្តិទី ៧បន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «មនុស្សមួយចំនួន អាចគួរដឹង អាចនឹងចង់ដឹង ក៏ប៉ុន្តែខ្ញុំអាចនិយាយបានថា ស្រ្ដី ជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺមិនត្រូវបានផ្លាស់ប្ដូរទេ បន្តការងារតទៅទៀត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម