ជីវិតកម្សាន្ដ
Liu Yifei បង្ហាញសម្រស់មិនផាត់មុខម្ដងទៀត លើទឹកដីនៃប្រទេសបារាំង
តារាសម្ដែងចិន Liu Yifei បានធ្វើដំណើរទៅកាន់ប្រទេសបារាំងដើម្បីចូលរួមកម្មវិធី Paris Fashion Week 2023 ក្នុងនាមជាទូតសុឆន្ទៈឲ្យប្រេនលំដាប់ Louis Vuitton ខណៈនាងបង្ហាញមុខមិនតុបតែងដើរពាសពេញទឹកដីនៃទីក្រុងប៉ារីស។

បន្ទាប់ពីកម្មវិធី Paris Fashion Week រួចរាល់ អ្នកគាំទ្រម្នាក់បានឃើញ Liu Yifei នៅសណ្ឋាគារមួយក្នុងទីក្រុងប៉ារីស ជាកន្លែងដែលនាងស្ថិតនៅក្នុងស្ថានភាពនៃមុខម្មជាតិដោយគ្មានការតុបតែង ឬធ្វើសក់ ប៉ុន្តែអ្នកគាំទ្រគិតថា នាងនៅតែស្រស់ស្អាត និងមើលទៅដូចជាមនុស្សស្រីក្នុងវ័យ២០ឆ្នាំប៉ុណ្ណោះ។ ក្នុងពេលជាមួយគ្នានោះដែររូបថតមុខធម្មជាតិរបស់នាងត្រូវហ្វេនបង្ហោះពាសពេញ ព្រមទាំងមានអ្នកសរសើរមិនដាច់ពីមាត់ពីសម្រស់ក្មេងខ្ចីនេះថែមទៀតផង។

ទោះយ៉ាងណាទស្សនិកជនជាច្រើនដែលប្រទះឃើញនាងចៃដន្យ សុទ្ធតែដឹងថា Liu Yifei ជាមនុស្សម្នាក់ដែលមិនសូវខ្វល់ពីរូបរាងខ្លួនខ្លាំងពេកទេ នៅពេលនាងចេញទៅក្រៅបង្ហាញជាសាធារណៈ។ ដោយឡែកកាលពីខែកុម្ភៈ តារាចិនរូបនេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រលើទឹកដីអាមេរិកម្ដងរួចទៅហើយ ក្នុងរូបភាពមិនតុបតែងមុខ និងបង្ហាញកាយវិការរួសរាយរាក់ទាក់ដាក់អ្នកគាំទ្រ ដែលមកសុំថតរូបជាមួយនាង៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


