ព័ត៌មានជាតិ
ខេត្តរតនគីរី កសាងពុទ្ធបដិមាដ៏ធំនៅលើកំពូលភ្នំដ៏ខ្ពស់មួយ ទុកទាក់ទាញភ្ញៀវទេសចរ
រតនគីរី៖ លោកព្រឹទ្ធាចារ្យ ប៊ូ ឡាំ បានដឹកនាំមន្ត្រីក្រោមឧិវាទ រួមទាំងមន្ត្រីរាជការក្នុងខេត្ត បានអញ្ជើញនៅក្នុងពិធីសែនក្រុងពាលី បួងសួងសុំសេចក្តីសុខ និងការលើកព្រះកេស តភ្ជាប់ជាមួយតួព្រះកាយ ព្រះពុទ្ធបដិមាកម្ពស់១៥ម៉ែត្រ តម្កល់នៅលើកំពូលភ្នំ ឥសីបតមៈ ហៅ ភ្នំស្វាយ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង កាលពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០២០ ក្រោមការរៀបចំ របស់រដ្ឋបាលខេត្តរតនគិរី។

ពិធីតភ្ជាប់ព្រះកេស ជាមួយតួព្រះកាយ ព្រះពុទ្ធបដិមាដ៏ធំមួយព្រះអង្គនេះ បានប្រព្រឹត្តទៅតាមបែប ព្រហ្មញ្ញសាសនា។ នេះបើតាមការបញ្ជាក់របស់ ប្រធានមន្ទីរធម្មការ និងសានាខេត្តរតនគិរី លោក ទេព ណារ៉ា ។
ព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃមួយព្រះអង្គនេះ បានកសាងឡើងក្រោមគំនិត ផ្តួចផ្តើមរបស់ អភិបាលខេត្តរតនគិរី លោក ថង សាវុន រួមនឹងភរិយា ដើម្បីទុកជាកេរ្តិ៍ដំណែល សម្រាប់ប្រជាពុទ្ធបរិស័ទគោរពបូជា។
លោកថា ព្រះពុទ្ធប្បដិមាដ៏ធំមួយអង្គនេះ បានសាងសង់ឡើងពីថ្មភក់ មានកម្ពស់ ១៥ ម៉ែត្រកន្លះ ហើយបើគិតទាំងព្រះភ្នែន មានទម្ងន់ប្រមាណ ៣០០តោន ដែលបានជៀវពីខេត្តកំពង់ធំ ដង្ហែរយកមកតម្កល់ នៅលើកំពូលភ្នំឥសីបតមៈ ហៅ ភ្នំស្វាយ គ្រោងចំណាយថវិកាសាងសង់ អស់ប្រមាណជាង ២០ ម៉ឺនដុល្លារអាមេរិក និងត្រូវបញ្ចប់នៅក្នុងការសាងសង់ នៅបំណាច់ឆ្នាំ ២០២០។

អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី លោកព្រឹទ្ធាចារ្យ ប៊ូ ឡាំ មានប្រសាសន៍ ក្រើនរំលឹកដល់ក្រុមអ្នកស្ថាបនា ពន្លឿនលើការកសាងឲ្យបានឆាប់ និងប្រកបដោយការយកចិត្តទុកដាក់ ដើម្បីផ្តល់ឧិកាសដល់ប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទូទៅ បានជាទីគោរពបូជា ធ្វើបុណ្យធ្វើទាន ទៅតាមកម្លាំងសទ្ធា ជ្រះថ្លារៀងៗខ្លួន និងទៅតាមលំអាននៃព្រះពុទ្ធសាសនា ។ លោកព្រឹទ្ធាចារ្យ បានបញ្ជាក់ថា ក្រោយបញ្ចប់ នៅក្នុងការសាងសង់ ព្រះពុទ្ធបដិមាដ៏ធំមួយព្រះអង្គនេះ នឹងក្លាយជាទីសក្ការៈបូជា នៃប្រជាពុទ្ធបរិស័ទ និងក៏អាចជាទីទាក់ទាញ ឲ្យចូលមកទស្សនាកម្សាន្ត ពីអ្នកទេសចរជាតិ និងអន្តរជាតិ ហើយអ្វីដែលពិសេស ជាងនេះទៀតនោះ គឺអ្នកដែលនាំយកធូបទៀនផ្កា ឡើងភ្នំមកបូជាព្រះពុទ្ធរូប ក៏អាចឆ្លៀតគយគន់ទេសភាព ធម្មជាតិ និងព្រះសូរិយាហៀបអស្តង្គតដ៏ស្រស់ស្អាត នៅលើកំពូលភ្នំនេះបានថែមទៀតផង ។
គួរបញ្ជាក់ថា ភ្នំឥសីបតមៈ ឬហៅភ្នំស្វាយ ត្រូវបានរាប់បញ្ចូលជាតំបន់រមណីយដ្ឋាន ទេសចរណ៍ វប្បធម៌ និងធម្មជាតិដ៏ស្រស់បំព្រង ដែលស្ថិតក្នុងខេត្តរតនគិរី ភាគឥសាន្តប្រទេសកម្ពុជា ៕
អត្ថបទ ៖ អ៊ុច សាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ