ជីវិតកម្សាន្ដ
លោក សុះ ម៉ាច៖ សិល្បៈវប្បធម៌ជាព្រលឹងរបស់ជាតិ ត្រូវតែនាំគ្នាថែរក្សា និងជ្រោងឱ្យថ្កុំថ្កើង
អតតីប្រធានសមាគមសិល្បករខ្មែរ និងជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពលោក សុះ ម៉ាច បានថ្លែងដោយចាត់ទុកថា សិល្ប:វប្បធម៌ជាព្រលឹងរបស់ជាតិ។ ក្នុងនោះលោកក៏ធ្វើការដោយបំផុសនូវគំនិតកូនខ្មែរគ្រប់រូបឲ្យមានការចូលរួមអភិរក្ស និងថែរក្សាសិល្ប:វប្បធម៌ជាតិឲ្យបានឱ្យថ្កុំថ្កើង។

តារាចម្រៀងសំនៀងមនោសញ្ជេតនាលោក សុះ ម៉ាច បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា ទោះបីលោកមិនបានទទួលការលើកទឹកចិត្តជាដុំកំភួនជួនពេលខ្លះត្រូវគេលាបពណ៌ ត្រូវគេវាយប្រហារពីសំណាក់ជាតិសាសន៍ឯង និងសាសន៍ដទៃដែលមិនយល់ពីន័យពិតដែលោកតែងបានសរសេរកន្លងមកលោកនៅតែសប្បាយត្រេកអរ និងបន្តធ្វើអ្វីដែលជាប្រយោជន៍សម្រាប់ជាតិខ្មែរដែលលោកមានវាសនាបានកើតលើដីសុវណ្ណភូមិដ៏ប្រសិទ្ធមួយនេះ ព្រោះមហាជនជាច្រើនបានផ្តល់កម្លាំងចិត្តដល់លោកផងដែរ។

លោក សុះ ម៉ាច បន្តថា “ឪពុកខ្ញុំបានធ្វើជាគំរូសម្រាប់ខ្ញុំតែគួរឲ្យសោកស្តាយណាស់ខ្ញុំគ្មានវាសនាធ្វើជាមន្ត្រីបម្រើរាស្រ្តដោយផ្ទាល់”។ ដូច្នេះរស់នៅជាមួយការពិតជាមួយភាពស្មោះត្រង់ជាមួយភាពឈឺឆ្អាលជាមួយមនសិការស្រឡាញ់ជាតិទឹកដីនិងវប្បធម៌។ លោក សុះ ម៉ាច អំពាវនាវបន្ថែមថា “សិល្ប:វប្បធម៌ជាព្រលឹងរបស់ជាតិ ត្រូវតែនាំគ្នាថែរក្សា និងជ្រោងឱ្យថ្កុំថ្កើង”។

គួររម្លឹកថា តារាចម្រៀងល្បីឈ្មោះលោក សុះ ម៉ាច កាលពីថ្មីៗកន្លងទៅនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកក៏បានធ្វើការសរសេរបង្ហោះនូវខ្លឹមសារមួយចំនួនជុំវិញករណីដែលថៃបានជួលគ្រូរបាំ និងគ្រូឧបករណ៍ភ្លេងបុរាណ (ទ្រ) ខ្មែរទៅបង្ហាត់នៅសាលាថៃ និងចេញមុខអំពាវនាវដើម្បីឲ្យកូនខ្មែរប្រុងប្រយ័ត្នផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន