ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងជានារី ចូលបាញ់ប្រហារក្នុងសាលាបឋមសិក្សាអាមេរិក សម្លាប់មនុស្សយ៉ាងរង្គាល
មនុស្សចំនួន ៦ នាក់បានបាត់បង់ជីវិតក្នុងការបាញ់សម្លាប់រង្គាលចុងក្រោយបង្អស់របស់អាមេរិកនៅថ្ងៃចន្ទទី២៧ ខែមីនា (ពេលវេលានៅអាមេរិក) ត្រូវនឹងថ្ងៃអង្គារទី២៨ ខែមីនា (ពេលវេលានៅកម្ពុជា) ។

ឧបទ្ទវហេតុនេះកើតឡើងនៅសាលាបឋមសិក្សាគ្រិស្តសាសនាឯកជនមួយកន្លែង ក្នុងទីក្រុង Nashville នៃរដ្ឋ Tennessee ខណៈជនសង្ស័យត្រូវបានប៉ូលិសបាញ់សម្លាប់។
អ្នកនាំពាក្យនាយកដ្ឋានប៉ូលិសក្រុង Nashville លោក Don Aaron បានប្រាប់អ្នកយកព័ត៌មានថា កុមារចំនួន៣នាក់ និងបុគ្គលិកពេញវ័យ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដែលចាប់ផ្តើមនៅម៉ោងប្រហែល១០ព្រឹក នៅសាលា Covenant ក្នុងសង្កាត់ Green Hills នៃទីក្រុង Nashville ភាគនិរតី ខណៈដែលឃាតករដែលមិនស្គាល់អត្តសញ្ញាណ គឺជា នារីវ័យជំទង់ ។

យោងតាមអ្នកនាំពាក្យ, មន្ត្រី ២ នាក់បានបាញ់សម្លាប់ជនសង្ស័យ ក្នុងរយៈពេល១៤នាទី បន្ទាប់ពីទទួលបានការហៅទូរស័ព្ទបន្ទាន់អំពីឧបទ្ទវហេតុនេះ ក្រោយពេលខ្មាន់កាំភ្លើងដែលប្រដាប់ដោយកាំភ្លើងវែងចំនួន ២ ដើម និងកាំភ្លើងខ្លីមួយដើម បានចូលទៅក្នុងសាលាតាមទ្វារចំហៀង ហើយចាប់ផ្តើមបាញ់ជាច្រើនគ្រាប់ ។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការវាយប្រហារនេះ មិនត្រូវបានគេដឹងភ្លាមៗទេ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមានការបាញ់ប្រហារនៅសាលារៀនរាប់សិបលើកកាលពីឆ្នាំមុន ដែលជាហេតុនាំឲ្យមានការអំពាវនាវ ឲ្យរឹតបន្តឹងកាន់តែខ្លាំងលើការកាន់កាប់កាំភ្លើង។ ទីបំផុត សភាសហរដ្ឋអាមេរិកកាលពីខែមិថុនាឆ្នាំមុន បានអនុម័តច្បាប់គ្រប់គ្រងកាំភ្លើងទ្រង់ទ្រាយធំជាលើកដំបូងរបស់ប្រទេស ក្នុងរយៈពេលជិតបីទសវត្សរ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ បាញ់ប្រហារ ៣លើក ស្លាប់និងរបួសមនុស្សជាង ៣០នាក់ នៅ សហរដ្ឋអាមេរិក

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ