ព័ត៌មានជាតិ
ពលរដ្ឋខេត្តបន្ទាយមានជ័យ ៩៩ ភាគរយ មានអគ្គិសនីប្រើប្រាស់
ខេត្តបន្ទាយមានជ័យ បានទទួលការផ្គត់ផ្គង់ថាមពលពីខ្សែបញ្ជូនជាតិ ១១៥ គីឡូវ៉ុល ពីប្រទេសថៃ ២៣០ គីឡូវ៉ុល ហើយមានប្រភពថាមពលដើរដោយពន្លឺព្រះអាទិត្យ ដែលមានអានុភាព ៣០ មេហ្កាវ៉ាត់បន្ថែមទៀត ព្រមទាំងមានសេវាករចែកចាយអគ្គិសនីសរុបចំនួន ២៦ អាជ្ញាប័ណ្ណ។
គ្រួសារប្រជាពលរដ្ឋខេត្តមានចំនួន ៩៩ ភាគរយ មានអគ្គិសនីប្រើប្រាស់។ ខេត្តកំពុងតែពង្រីកការតភ្ជាប់បណ្ដាញអគ្គិសនីបន្ថែមទៀតដល់មូលដ្ឋានភូមិ ឃុំ ពិសេសនៅតំបន់ជនបទ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ២៨ ខែមីនានេះថា ខេត្តបានទទួលការផ្គត់ផ្គង់ថាមពលពីខ្សែបញ្ជូនជាតិ ១១៥ គីឡូវ៉ុល ពីប្រទេសថៃ ២៣០ គីឡូវ៉ុល ហើយមានប្រភពថាមពលដើរដោយពន្លឺព្រះអាទិត្យ ដែលមានអានុភាព ៣០ មេហ្កាវ៉ាត់បន្ថែមទៀត ព្រមទាំងមានសេវាករចែកចាយអគ្គិសនីសរុបចំនួន ២៦ អាជ្ញាប័ណ្ណ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអះអាងថា ពាក់ព័ន្ធនឹងការផ្គត់ផ្គង់វិស័យអគ្គិសនីនៅក្នុងខេត្តនាពេលបច្ចុប្បន្ននេះ គឺនៅសេសសល់តែ ភូមិ ៦ប៉ុណ្ណោះដែលស្ថិតនៅក្នុងស្រុកម៉ាឡៃ ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។

លោក អ៊ុំ រាត្រី បញ្ជាក់ថា តាមការសិក្សាខេត្ត ត្រូវការប្រើប្រាស់ថាមពលអាចគ្រប់គ្រាន់រហូតដល់ ១១៥ គីឡូវ៉ុល តែក្នុងខេត្ត តាមរយៈក្រុមហ៊ុនដែលបានវិនិយោគផលិត ដើរដោយពន្លឺព្រះអាទិត្យមានអនុភាពផលិតបានតែ ៣០ មេហ្កាវ៉ាត់ ប៉ុណ្ណោះ ដែលនៅខ្វះខាតប្រមាណជាង ៨០ មេហ្កាវ៉ាត់ បន្ថែមទៀត ដែលជាហេតុធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចចិត្ត សហការជាមួយរដ្ឋបាលខេត្តថៃ ក្នុងការប្រើប្រាស់បន្ថែមនៅថាមពលអគ្គិសនី សម្រាប់ ៣ខេត្ត មានបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ហើយក្នុងរដូវវស្សាខេត្ត ទទួលបការផ្គត់ផ្គង់ភ្លើងពីរាជធានីភ្នំពេញ តាមអគ្គិសនីកម្ពុជា។

លោក អ៊ុំ រាត្រី បានបន្ថែមថា នៅក្នុងខេត្តបន្ទាយមានជ័យ ភូមិប្រមាណជា ៦៤៨ មាននូវអគ្គិសនីប្រើប្រាស់បានគ្រប់គ្រាន់ ប៉ុន្តែ មានតែ ៦ភូមិប៉ុណ្ណោះដែលនៅខ្វះខាតមិនទាន់មានការដាក់ពង្រាយបណ្ដាញខ្សែភ្លើងទៅដល់។ ហើយចំពោះភូមិទាំង ៦ នោះ គឺស្ថិតនៅភូមិទួលពង្រ និងឃុំបឹងបេង។
–មានភូមិ ៤ ដែលស្ថិតនៅក្នុង ភូមិទួលពង្រ៖ ភូមិស្រឡៅជ្រុំ ភូមិអភិវឌ្ឍន៍ ភូមិអូកេះ និងភូមិទួលប្រសាទ ដែលភូមិទាំង ៤នេះ មានព្រំប្រទល់ជិតខេត្តបាត់ដំបង
–មានភូមិ២ ដែលស្ថិតនៅក្នុង ឃុំបឹងបេង៖ ភូមិអូ កាច់ និងថ្មបាំង


ត្រង់ចំណុចនេះដែរ លោកអភិបាលខេត្តបន្ទាយមានជ័យ បានពន្យល់ថា ភូមិទាំង ៦ នេះ ដែលកំពុងខ្វះខាតអគ្គិសនីប្រើប្រាស់ សុតតែភូមិដែលមានលក្ខណៈដាច់ស្រយាល និងឆ្ងាយពីគ្នាពីភូមិមួយទៅភូមិមួយ។ ម្យ៉ាងវិញទៀត ពេលនេះ ប្រធានមន្ទីររ៉ែ និងថាមពល បាននឹងកំពុងធ្វើការជាមួយបណ្ដាក្រុមហ៊ុនវិនិយោគធ្វើយ៉ាងណាជំរុញការវិនិយោគ ឱ្យសម្រេចបានអគ្គិសនី ទៅដល់ភូមិទាំង ៦ ខាងលើឱ្យបានក្នុងឆ្នំា២០២៣៕
ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


