KPT+
តើអ្នកដឹងទេ ប្រសិនជាឆ្កែស៊ីសូកូឡាអាចបណ្តាលឱ្យងាប់បាន?
អ្នកស្រឡាញ់ឆ្កែ និងចិញ្ចឹមឆ្កែមួយចំនួន អាចនឹងមិនទាន់បានដឹងឡើយថា ឆ្កែមិនអាចស៊ីសូកូឡាបានឡើយ អាចធ្វើឱ្យពួកគេឈឺ ឬ ងាប់បានយ៉ាងងាយ។ នេះបើតាមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញបរទេស។

សូកូឡា មានសារជាតិម៉្យាងហៅថា Theobromine ដែលស្រដៀងទៅនឹងជាតិកាហ្វេអ៉ីន វាជាជាតិពុលចម្បងសម្រាប់សត្វឆ្កែ។ បរិមាណជាតិពុលរបស់សូកូឡាទៅដល់ឆ្កែ គឺអាស្រ័យលើកម្រិតរបស់សូកូឡា និងអាយុរបស់សត្វឆ្កែ។ ជួនកាល រសជាតិសូកូឡាខ្លាំងពេក អាយុឆ្កែនៅតិច គឺបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។
សូកូឡាកាន់តែខ្មៅ និងល្វីង ពោលគឺ សូកូឡារសជាតិដើមតែម្តង នឹងប្រឈមគ្រោះថ្នាក់សម្រាប់សត្វឆ្កែកាន់តែខ្លាំង។ ចំពោះសូកូឡាដែលមួយចំនួនលាយជាមួយទឹកដោះគោ និងស្ករច្រើន មិនបណ្តាលឱ្យឆ្កែងាប់ទេ ប៉ុន្តែក៏អាចឱ្យពួកគេឈឺជារោគផ្សេងៗដោយសារជាតិខ្លាញ់ និងស្ករនៅក្នុងសូកូឡា។ បើសិនជាឆ្កែអ្នកមានបញ្ហាក្រពះ នោះនឹងងាយប្រឈមចំពោះជំងឺរលាកលំពែង។

អាការៈទូទៅដែលនាំឱ្យឆ្កែពុលសូកូឡាមានដូចជា ក្អួត រាគ ស្រេចទឹក ថប់ដង្ហើម នោមច្រើន និងចង្វាក់បេះដូងលោតញាប់។ ក្នុងករណីធ្ងន់ធ្ងរ អាចធ្វើឱ្យឆ្កែប្រកាច់ ញ័រសាច់ដុំ និងខ្សោយបេះដូង។

យ៉ាងណាក៏ដោយ សម្រាប់សត្វឆ្កែភាគច្រើនដែលស៊ីសូកូឡាមានជាតិទឹកដោះគោច្រើនខ្លាំង មិនបណ្តាលឱ្យពួកវាគ្រោះថ្នាក់ដល់ជីវិតទេ។ ទោះបីជាដូច្នេះមែន ប៉ុន្តែ អ្នកដែលជាម្ចាស់ឆ្កែមិនអាចព្រងើយកន្តើយចំពោះបញ្ហានេះបានឡើយ ត្រូវធ្វើយ៉ាងណាចៀសវាងឱ្យបាន កុំឱ្យឆ្កែរបស់លោកអ្នកប៉ះពាល់ជាមួយសូកូឡាឱ្យសោះ ដើម្បីការពារជីវិតរបស់ពួកគេ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


