ព័ត៌មានជាតិ
ម្ហូបថ្មីប្លែក ១០ មុខប្រចាំភូមិភាគឦសាន ចង់សាក ទាល់ទៅខេត្តរតនគិរី
ប្រជាជនដែលរស់នៅតាមបណ្ដាខេត្តក្រុង តែងតែមាននៅមុខម្ហូបនៅតាមតំបន់រៀងៗខ្លួន។ បើតាមលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ខេត្តភូមិភាគឦសាននេះក៏មានមុខម្ហូបមួយចំនួនដែលខុសប្លែកពីតំបន់ទំនាបកណ្ដាល។

លោក ង៉ែត ពិទូ នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ បានលើកពីមុខម្ហូប ១០ មុខ របស់បងប្អូនភាគតិចនៅក្នុងខេត្តរតនគិរី ដែលមានលក្ខណៈប្លែកពីតំបន់ទំនាបកណ្ដាល។
មុខម្ហូបទាំង ១០ មុខ រួមមាន សម្លប្រូង, ចាណាង, ភីភា, ម៉ាភា, កយ, សម្លកែង, បុកគគ្រីវ, ភ្លាខ្លា, ភីភាត្រីប្រកក់ និងសម្លត្រីប៉ាស៊ីអ៊ីជាដើម។


ក្នុងចំណោមមុខម្ហូបទាំង ១០ មុខ លោកប្រធានមន្ទីរទេសចរណ៍ក៏បានប្រាបពីមុខម្ហូបមួយចំនួនដែលពេញនិយមទាំងបងប្អូនក្នុងខេត្ត និងពលរដ្ឋមកពីចម្ងាយ។
លោកប្រធានមន្ទីរបានលើកពីម្ហូបសម្លកែងដ៏ពេញនិយម។ មុខម្ហូបនេះគឺគេយកស្បែកគោមកស្ល ព្រោះស្បែកមិនអាចទុកមិនអាចបានយូរដូចសាច់ទេ។
ម្ហូបមួយមុខទៀតគឺបុកគគ្រីវ។ លោក ង៉ែត ពិទូ បានពន្យល់ថា មុខម្ហូបនេះគេយកប្រភេទសាច់ងៀតមកធ្វើ មិនថាជាងៀតអ្វីឡើយ។ ម្ហូបមួយនេះពេញនិយមនៅតាមភោជនីយដ្ឋានធំៗក្នុងខេត្ត ហើយសូម្បីតែថ្នាក់ដឹកនាំខេត្តក៏ចូលចិត្តទទួលទានផងដែរ។


លោកបន្តថា ម្ហូបដ៏មានប្រជាប្រិយមួយទៀតគឺម្ហូប «ភ្លាខ្លា»។ មុខម្ហូបនេះគេមិនមែនយកសាច់ខ្លាមកធ្វើនោះទេ ដោយយកសាច់គោហាន់ជាចំណិតស្ដើងៗបរិភោគជាមួយអំបិលម្ទេសដែលមានរសជាតិហិរខ្លាំង ហើយភាគច្រើនសម្រាប់ទទួលទានបែបលក្ខណៈជាប្រភេទសាច់ក្លែមជាដើម។

ចំណែកឯភីភាត្រីប្រកក់ ក៏ពេញនិយមច្រើនដែរ ហើយមុខម្ហូបមួយនេះបើចង់បរិភោគលុះត្រាតែធ្វើការកុម្ម៉ង់ទៅតាមភោជនីយដ្ឋាន។ ម្ហូបនេះរបៀបធ្វើគឺគេយកត្រីដោយមិនវះពោះត្រីនោះទេ ពេលញាំទើបវះពោះត្រី ហើយបរិភោគរួមគ្នាមានជាតិល្វីងៗ ជួយឱ្យត្រជាក់ខ្លួនផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


