ព័ត៌មានអន្ដរជាតិ
ចិន បញ្ជូនយន្តហោះ ៧០គ្រឿង ឡោមព័ទ្ធ កោះតៃវ៉ាន់
កោះតៃវ៉ាន់បានបញ្ជាក់ថា ប្រទេសចិន បានបញ្ជូនយន្តហោះចំនួន៧០គ្រឿង មកឡោមព័ទ្ធខ្លួនក្នុងរយៈពេល១០ម៉ោងកាលពីថ្ងៃអាទិត្យទី០៩ខែមេសា ដែលជាថ្ងៃទីពីរនៃសមយុទ្ធយោធារបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់។

យោងតាមក្រសួងការពារជាតិតៃវ៉ាន់, យន្តហោះទាំងនោះ ក៏រួមមានទាំងយន្តហោះចម្បាំងផងដែរ។ ក្រសួងបន្ថែមថា ពាក់កណ្តាលនៃយន្តហោះទាំងនោះ បានឆ្លងកាត់ខ្សែបន្ទាត់កណ្តាល ដែលជាព្រំដែនមិនផ្លូវការនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយត្រូវបានបង្កើតឡើងដើម្បីការពារការប៉ះទង្គិចគ្នាដោយចៃដន្យរវាងកងកម្លាំងចិន និងតៃវ៉ាន់។
នេះជាថ្ងៃទីពីរជាប់ៗគ្នា ដែលយន្តហោះចិនចំនួន៧០គ្រឿងឬច្រើនជាងនេះ ត្រូវបានគេឃើញ កំពុងធ្វើប្រតិបត្តិការជុំវិញកោះតៃវ៉ាន់។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ប្រទេសចិនបានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា ការល្បាតត្រៀមប្រយុទ្ធ និងសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ រយៈពេល៣ថ្ងៃ។
សមយុទ្ធនេះ ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបចំពោះជំនួបនាពេលថ្មីៗនេះ រវាងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ជាមួយប្រធានសភាអាមេរិកលោក Kevin McCarthy៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


