កីឡា
ថៃទំនងចង់បំបាក់គុនខ្មែរ ពេលឃើញ Thiago វ៉ៃតំណាងគុនខ្មែរតែខកចិត្ត
ស្ថាប័នប្រដាល់មួយថៃពិភពលោកដែលជាអ្នកគ្រប់គ្រងក្បាច់គុនមួយថៃទំនងជាចង់បំបាក់គុនខ្មែរលើឆាកអន្តរជាតិ នៅពេលឃើញកីឡាករប្រេស៊ីល Thiago Teixeira បានប្រកាសប្រកួតតំណាងឲ្យគុនខ្មែរក្នុងកម្មវិធីប្រដាល់ Apex Fight Series នៅប្រទេសអាល្លឺម៉ង់។
Thiago បានមានឈ្មោះប្រកួតដណ្តើមខ្សែក្រវាត់មួយថៃពិភពលោក WMO នៅប្រទេសអាល្លឺម៉ង់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ប៉ុន្តែក្នុងការត្រៀមខ្លួននេះ រូបគេបានមកប្រកួតខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC Kun Khmer Belt ជាមួយកីឡាករកម្ពុជា ធឿន ធារ៉ា ក្នុងខែកុម្ភៈ។

បន្ទាប់ពីប្រកួតចាញ់ ធឿន ធារ៉ា កីឡាករប្រេស៊ីលរូបនេះទទួលបានការស្រឡាញ់ ពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ស្របពេលរូបគេធ្លាប់ប្រកួតនៅខ្មែរច្រើនលើកហើយក្នុងនោះមានលោកគ្រូ ធន់ សុភា និង សេន ប៊ុនថេន ជាដើម។ ដោយសារស្វែងយល់ឃើញពីភាពខ្លាំងរបស់គុនខ្មែរ និងមានអ្នកគាំទ្រចូលចិត្តច្រើន ហើយមានដៃគូចាស់ស្វាគមន៍ច្រើនទៀតផងនោះ រូបគេក៏សម្រេចមកហ្វឹកហាត់នៅប្រទេសកម្ពុជាដើម្បីចេញទៅប្រកួតនៅអាល្លឺម៉ង់។
ពេលហ្វឹកហាត់នៅកម្ពុជា Thiago ទទួលបានក្តីស្រឡាញ់ដ៏លើសឡប់ពីប្រជាជនជនកម្ពុជា និងបានទៅស្វែងយល់គុនខ្មែរនៅប្រាង្គប្រាសាទនានាក្នុងខេត្តសៀមរាបទៀតផង។ ពេលនោះហើយរូបគេមានចិត្តស្រឡាញ់កម្ពុជាកាន់តែខ្លាំង និងសម្រេចប្រកួតតំណាងឲ្យគុនខ្មែរ។
នៅពេលចេញទៅប្រកួតនៅអាល្លឺម៉ង់ Thiago បានធ្វើដូចសំដីដែលខ្លួនបាននិយាយមែនគឺវ៉ៃតំណាងឲ្យគុនខ្មែរ និងលើកទង់ជាតិខ្មែរ បើទោះជារូបគេជាជនជាតិប្រេស៊ីលក៏ដោយ។
ពិភពលោកឃើញច្បាស់នឹងភ្នែកគឺ Thiago ចាប់តាំងពីថ្លឹងទម្ងន់រហូតឡើងប្រកួត និងឈ្នះខ្សែក្រវាត់គឺរូបគេកាន់ទង់ជាតិខ្មែរ និងវ៉ៃតំណាងឲ្យគុនខ្មែរមែន។ កម្មវិធី Apex Fight Series មិនបានហ៊ានឃាត់អ្វីទាំងអស់ពីការវ៉ៃតំណាងឲ្យគុនខ្មែរ ឬកាន់ទង់ជាតិខ្មែរ ប៉ុន្តែត្រឹមតែ៦ថ្ងៃក្រោយការប្រកួត ស្ថាប័នប្រដាល់មួយថៃពិភពលោកបានចេញសេចក្តីសម្រេចជាផ្លូវការពីការដកខ្សែក្រវាត់ពីកីឡាករប្រេស៊ីលរូបនេះ និងហាមមិនឲ្យប្រកួតគ្រប់កម្មវិធីទាំងអស់នាពេលអនាគត។

ក្នុងចំណោមអ្នកបញ្ចេញមតិយោបល់នៅក្រោមលិខិតផ្លូវការនោះ មានជនជាតិថៃជាច្រើនបានលើកឡើងថា កម្មវិធីប្រដាល់ដែលគ្រប់គ្រងដោយស្ថាប័ន World Mauy Thai Organization គឺសម្រាប់តែការប្រកួតក្បាច់គុនមួយថៃប៉ុណ្ណោះ ដូច្នេះក្បាច់គុនផ្សេងមិនអាចប្រកួតនៅស្ថាប័ននេះបានទេ។
បែបនេះហើយបានជានៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃអាទិត្យ ទី៩ ខែមេសានេះ កីឡាករ Thiago បាននិយាយបែបឆ្ងល់ថា ពេលថ្លឹងទម្ងន់ ពេលប្រកួត ពេលឈ្នះខ្សែក្រវាត់ហេតុអ្វីបានជាខាងកម្មវិធី ភ្លាមៗនោះមិនហាមឃាត់រូបលោក ឬណែនាំអ្វីមួយ ប៉ុន្តែបានឲ្យឡើងប្រកួតយ៉ាងរលូនរហូតដល់ចប់។ ចុះហេតុអ្វីក្រោយប្រកួតតែ៦ថ្ងៃប៉ុណ្ណោះ បែរជាដកហូតខ្សែក្រវាត់ មិនឲ្យតម្លៃខ្លួន និងហាមប្រកួតនានាទៅថ្ងៃក្រោយ ដោយយកមូលហេតុពាក់ព័ន្ធនឹងការប្រកូតតំណាងឲ្យគុនខ្មែរទៅវិញ។
ហេតុផលខាងលើ តើជាចេតនារបស់ ម្ចាស់កម្មវិធីឲ្យ Thiago ឡើងវ៉ៃដែលតំណាងឲ្យគុនខ្មែរដើម្បីបំពាក់គុនខ្មែរឲ្យបាក់មុខលើឆាកអន្តរជាតិឬយ៉ាងណា ពីព្រោះកីឡាករប្រេស៊ីលរូបនេះបានធ្លាក់ចុះសមត្ថភាពយ៉ាងខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយសារមានរបួស និងវិបត្តិផ្លូវចិត្ត។

បន្ទាប់ពីបានប្រកាសដកខ្សែក្រវាត់ពីកីឡាករ Thiago ស្ថាប័ន WMO បានទទួលរងការរិះគន់យ៉ាងខ្លាំងពីបណ្តាអ្នកជំនាញផ្សេងៗទូទាំងពិភពលោក។ ជំនាញទាំងនោះបានលើកឡើងថា WMO មិនសមជាអ្នកកីឡាអាជីពឡើយ។ មួយថៃឈប់ធ្វើចរឹកដូចកូនក្មេង និងឈប់រើសអើងទៀតទៅ។ ចាញ់ ឬឈ្នះគឺជាកីឡា។ មួយថៃគួរតែចាស់ទុំ មិត្តភាព គារវកិច្ច និងគោរពការសម្រេចរបស់បុគ្គលដូចជា Thiago ជាដើម៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


