ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពតតុបតែងកែលម្អសោភ័ណភាពក្រុងរួចរាល់ហើយត្រៀមទទួលទេសចរថ្ងៃចូលឆ្នាំថ្មី
អាជ្ញាធរខេត្តកំពត បានររៀបចំតុបតែងលម្អសោភ័ណភាពនៅតាមទីធ្លាសាធារណៈក្នុងក្រុងកំពតរួចជាស្រេច ជាពិសេសនៅតាមរមណីយដ្ឋាននៅក្នុងភូមិសាស្រ្តខេត្តកំពត ដើម្បីត្រៀមរៀបចំសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទទួលភ្ញៀវទេសចរ។

យោងតាមលោកនាយករដ្ឋបាលខេត្តកំពតបានឱ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះថា ការងាររៀបចំតុបតែងកែលម្អអំពូលភ្លើងនៅតាមទីធ្លាសាធារណៈនៅក្នុងក្រុងកំពត និងតាមរមណីយដ្ឋានឱ្យមានសោភ័ណភាព បានសម្រេចរួចរាល់។
ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋាននានា អាចមកចូលរួមលេងកម្សាន្តនៅក្នុងសង្ក្រាន្ដខេត្តកំពត ដែលធ្វើឡើងនៅតាមរមណីយដ្ឋានភូមិសាស្ត្រផ្សេងៗ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខ។
បើតាមអាជ្ញាធរ សម្រាប់សង្ក្រាន្ដនេះ នឹងមានកម្មវិធីបែបប្រពៃណីសាសនា កម្មវិធីកម្សាន្ដសប្បាយៗជាច្រើន ដូចជា ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈ បុរាណផ្សេងៗ ការលេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិផ្សេងទៀត) ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្ត និងមានការដាក់តាំងបង្ហាញគំនូរបុរាណខ្មែរ១០មុខ វប្បធម៌ខ្មែររយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃខាងមុខ។
អត្ថបទ៖ សឹង រ៉ាត់



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


