នយោបាយ
តើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះបោះឆ្នោតនៅខេត្តណាខ្លះ?
នៅសល់ប្រមាណ ១សប្ដាហ៍ទៀតប៉ុណ្ណោះ ការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ នឹងត្រូវចាប់ផ្ដើមហើយ។
តាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងថា ការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះ ឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មានរយៈពេល ១៥ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី កាលពីថ្ងៃទី ១១ ខែមេសាថា គណបក្សប្រជាជនកម្ពុជា បានរៀបចំឯកសារគ្រប់គ្រាន់ហើយ សម្រាប់ការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោត។
លោកបានបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា នឹងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅគ្រប់ ២៥រាជធានី-ខេត្ត តែម្ដង ដោយលោកឲ្យដឹងបែបនេះថា «យើងដាក់ដូចពីលើកមុនៗដែរ យើងដាក់គ្រប់មណ្ឌលបោះឆ្នោតទាំងអស់»។
លោក សុខ ឥសាន ក៏បានឲ្យដឹងអំពីមណ្ឌលដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះបោះឆ្នោត ដូចខាងក្រោម៖
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះបោះឆ្នោតនៅមណ្ឌលខេត្តកណ្ដាល។
-សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះបោះឆ្នោតនៅមណ្ឌលខេត្តត្បូងឃ្មុំ។
-សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះបោះឆ្នោតនៅមណ្ឌលខេត្តបាត់ដំបង។
-សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះបោះឆ្នោតនៅមណ្ឌលខេត្តសៀមរាប។
-សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះបោះឆ្នោតនៅមណ្ឌលខេត្តស្វាយរៀង។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០ ២៣ខាងមុខ ហើយគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ មានបំណងសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត អាចចុះឈ្មោះពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


