ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា ណែនាំក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្វាយរៀង ខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបតម្រូវការពលរដ្ឋ
ឯកឧត្តម ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្ដាល ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្វាយរៀង បានដាក់ចេញទិសដៅឆ្នាំ២០២៦ ដោយណែនាំដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្មថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង។

ការណែនាំនេះ ធ្វើឡើងនាថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ក្នុងឱកាស ឯកឧត្តម ឌី វិជ្ជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្វាយរៀង ប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ច ឆ្នាំ២០២៦។
ក្នុងអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ឆ្នាំ២០២៥ ដែលក្រុមការងារសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ជាពិសេស ការបម្រើសេវាសាធារណៈ ការចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។

បន្ថែមពីការដាក់ចេញទិសដៅឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា ក៏បានសង្កត់ធ្ងន់លើការពង្រឹងរចនាសម្ព័ន្ធរបស់បក្ស ដោយបន្តកសាងអំពើល្អ និងការរក្សាជំនឿចិត្តរបស់ប្រជាជនមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានក្រុមការងារ សមាជិកក្រុមការងារក្រុង សង្កាត់ និងផ្នែកដែលពាក់ព័ន្ធជាច្រើនរូបទៀត៕
ដោយ៖ភក្ដី



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


