សន្តិសុខសង្គម
ស្នងការខេត្តព្រៃវែង លើកទឹកចិត្តឲ្យកម្លាំងនគរបាលបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន តែត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈឡើងវិញ
លោកឩត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានជំរុញលើកទឹកចិត្ត និងគាំទ្រចំពោះការបង្ក្រាបបទល្មើសនានានៅក្នុងមូលដ្ឋានឱ្យខ្លាំងថែមទៀត តែលោកស្នងការក៏បានស្នើរឲ្យកងកម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈឡើងវិញផងដែរ។

លោកស្នងការខេត្តរូបនេះបានលើកឡើងថា «ខ្ញុំលើកទឹកចិត្ត ខ្ញុំគាំទ្រកាលបើបងៗប្អូនៗមានឆន្ទៈបង្ក្រាបបទល្មើសនានា ហើយថ្ងៃនេះខ្ញុំក៏ស្នើសុំឱ្យបងៗប្អូនៗបន្តយុទ្ធនាការបង្ការ បង្ក្រាបបទល្មើសឱ្យខ្លាំងថែមទៀតបើវាមានការកើតឡើងនៅមូលដ្ឋានយើង ក៏ប៉ុន្តែបងៗប្អូនៗត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈឡើងវិញផងដែរ និងត្រូវយល់ដឹងថា ពេលណាយើងគួរប្រើអាវុធ ពេលណាយើងមិនគួរប្រើអាវុធ? ការធ្វេសប្រហែលតែបន្តិចអាចឱ្យយើងមានវិប្បដិសារីមួយជីវិត»។

ក្នុងនោះដែរលោកស្នងការក៏បានសង្កត់ធ្ងន់ថា ធ្វើជានគរបាលត្រូវតែឈរគោលការណ៍ សុជីវធម៌ សីលធម៌ ស្មោះត្រង់ ស្រលាញ់ប្រជាជនឱ្យដូចស្រលាញ់គ្រួសារយើង នោះពួកយើងនឹងទទួលបានការស្រលាញ់ដែលកាត់ថ្លៃមិនបានតបមកវិញ។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានចុះបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែងនៅចំណុចភូមិគ្រួស ឃុំឈើកាច់ រហូតមានការផ្ទុះអាវុធបណ្ដាលប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ និងកំពុងសង្គ្រោះមន្ទាន់ផងដែរ។

ពាក់ព័ន្ធករណីនេះ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលខេត្តព្រៃវែងឃាត់ខ្លួនលោក ស៊ាង ប៊ុនណាល់ អធិការរងស្រុកបាភ្នំ ដែលជាអ្នកផ្ទុះអាវុធដើម្បីបញ្ជូនសំណុំរឿងទៅតុលាការវិនិច្ឆ័យតាមច្បាប់។

សូមបញ្ជាក់ថា ជនរងគ្រោះក្នុងករណីផ្ទុះអាវុធពេលចុះបង្ក្រាបល្បែងជល់មាន់នេះមានឈ្មោះ សាន វិច្ឆិកា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវគ្រាប់ត្រង់ចង្កេះ បែកឆ្អឹងធ្លាយខួរឆ្អឹង ហើយផ្លាតក្បាលគ្រាប់បៀមជាប់ថ្លើមជ្រៅដោយក្រុមគ្រូពេទ្យមិនអាចវះកាត់យកក្បាលគ្រាប់ចេញបាននោះទេ។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរីភ្នំពេញ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


