សន្តិសុខសង្គម
តុលាការខេត្តព្រៃវែង ចេញដីកាឃុំខ្លួនមេប៉ុស្ដិ៍អ្នកលឿង ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន
លោក អៀ ហាំឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ ជានាយប៉ុស្ដិ៍រដ្ឋបាលនគរបាលឃុំអ្នកលឿន នៃស្នងការដ្ឋាននបគរបាលខេត្តព្រៃវែង ដាក់ពន្ធនាគារពីបទ «ជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»។ ជនត្រូវចោទត្រូវបានចោទប្រកាន់តាមបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា៤២ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
លោក យ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ ជានាយប៉ុស្ដិ៍រដ្ឋបាលនគរបាលឃុំអ្នកលឿន និងបក្ខពួកសរុប៨បាក់ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលស្រុកពាមរក៍ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៧និង៣០នាទី នៅចំណុចហាងKTV ផ្កាកុលាប ស្ថិតនៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


