ជីវិតកម្សាន្ដ
ធ្លាប់បដិសេធច្រើនដង តែអ្នកគាំទ្រមិនជឿថា អតីតមិត្តប្រុស Prang និង Ploy អត់ទាក់ទងគ្នា
តារាចម្រៀងរ៉េបវ័យក្មេង Tong Pitawat អតីតមិត្តប្រុស Prang និងតារាសម្ដែង Ploy Cherman ត្រូវអ្នកគាំទ្រជម្រុញឱ្យទាក់ទងគ្នា បើទោះបីអ្នកទាំងពីរធ្លាប់បដិសេធយ៉ាងណាក្ដី ក៏គ្រប់គ្នាមិនជឿថាពួកគេអត់ស្រឡាញ់នោះដែរ។

កន្លងមកតារាប្រុស Tong ធ្លាប់ទម្លាយថា ខ្លួនបានស្គាល់ Ploy តាំងពីនៅតូចៗ ហើយបច្ចុប្បន្នលោកចាត់ទុកនាងដូចជាបងប្អូនសាច់ឈាមតែមួយអ៊ីចឹង។ ប៉ុន្តែមិនថា Tong ឬ Ploy ប្រកែកប៉ុន្មានដង អ្នកគាំទ្រនៅតែយល់ថា ពួកគេសក្តិសមជាគូស្នេហ៍ ព្រោះតម្រុយជាច្រើនពីអ្នកទាំងពីរបង្ហាញថា ពួកគេមិនដូចបងប្អូននោះទេ។

ជាក់ស្ដែងថ្មីៗនេះ Tong បានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយ Ploy នៅលើបណ្ដាញសង្គម IG ផ្ទាល់ខ្លួន ថែមទាំង Tag ឱ្យ Ploy ទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងទេ កាលពីពេលកន្លងទៅ អ្នកទាំងពីរឧស្សាហ៍បង្ហោះរូបដើរលេងជាមួយគ្នា ព្រមទាំង Tag ឱ្យគ្នាទៅវិញទៅមក មិនដែលខាន។
ដោយសារឃើញសកម្មភាពផ្អែមល្ហែម និងការយកចិត្តទុកដាក់ជាមួយគ្នាបែបនេះ ទើបអ្នកគាំទ្រនៅតែមិនជឿថា ពួកគេមិនស្រឡាញ់គ្នា និងចង់ឱ្យតារាប្រុសស្រីមួយគូនេះក្លាយជាគូស្នេហ៍ពិត៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ បែកធ្លាយវីដេអូសិចរបស់តារារ៉េបតៃវ៉ាន់ តាមអ៊ីនធឺរណិត
ចុចអាន៖ ក្រោយបែកធ្លាយមានទំនាក់ទំនងជាមួយ Ploy អតីតមិត្តប្រុស Prang បង្ហោះសារបញ្ជាក់ការពិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


