សន្តិសុខសង្គម
ខ្យល់កន្ត្រាក់ប៉ះស្រុកមង្គលបូរី បាក់បាណូទទឹងផ្លូវជាតិលេខ៥ សង្កត់រថយន្តមួយគ្រឿង
បន្ទាយមានជ័យ ៖ ខ្យល់កន្ត្រាក់មួយប្រាវ ប៉ះចំទីរួមស្រុកមង្គលបូរី បណ្តាលអោយបាក់ប៉ាណូកាត់ទទឹងផ្លូវជាតិលេខ៥ សង្កត់រថយន្តមួយគ្រឿងកំពុងបើកបរត្រង់ចំណុចជិតមុខអធិការនិងផ្លូវទៅសាលាស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យរងការខូចធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើង កាលពីព្រលប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ តាមលោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ដែលបានចុះដល់កន្លែងកើតហេតុភ្លាមៗបានអោយដឹងថា បាតុភូត ខ្យល់កន្ត្រាក់នេះ បានបង្កអោយបាក់បាណូកាត់ទទឹងផ្លូវជាតិ សង្កត់រថយន្តមួយគ្រឿងប្រភេទដឹកទំនិញ ពណ៌ស ចំលើទ្រុង សំណាងមិនបណ្តាលអោយគ្រោះថ្នាក់ដល់អ្នកបើកបរ ឬ អ្នកធ្វើដំណើរផ្សេងទៀតឡើយ។
បច្ចុប្បន្នក្រុមការងារកំពុងចាត់ចែងរុះរើប៉ាណូ ដែលបាក់ដើម្បីកុំអោយកកស្ទះចរាចរណ៍៕
ដោយ ៖ អពៅ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


