ព័ត៌មានជាតិ
ក្រសួងគាំទ្រសកម្មភាព លើកកម្ពស់យេនឌ័រស្របតាមគោលនយោបាយគាំពារសង្គម ២០១៦-២០២៥
ក្នុងខណៈពេលជួបពិភាក្សាជាមួយខាងអង្គការ GIZ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងថា ក្រសួងសង្គមកិច្ចបានគាំទ្រសកម្មភាពអង្គការ GIZ បានបង្ហាញនូវសុច្ឆន្ទៈដ៏ប្រសើរមួយ ក្នុងការចូលរួមលើកកម្ពស់យេនឌ័រក្នុងវិស័យសង្គមកិច្ចឆ្លើយតបទៅនឹងក្របខ័ណ្ឌជាតិគោលនយោបាយគាំពារសង្គម ២០១៦-២០២៥។

នាពេលថ្មីៗនេះដែរ ស្របគ្នាជាមួយទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរួចជាស្រេច។ ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យមើលឡើងវិញពីផែនការសកម្មភាពឆ្នាំ២០២១ ក្រោមក្របខ័ណ្ឌសហការជាមួយគ្នាកន្លងមក នៅបន្ទប់ព្រះអង្គឌួង នៃនាយកដ្ឋានសុខុមាលភាពសង្គមនាល្ងាចម្សិលមិញនេះ។


លោក ឈួរ សុបញ្ញា បានបញ្ជាក់ថា ផ្អែកតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានមិនត្រឹមតែគិតគូរពីសិទ្ធសេរីសុខុមាលភាពយេនឌ័រប៉ុណ្ណឹងទេ គឺពិសេសលើកម្ពស់វិស័យយេនឌ័រប៉ុណ្ណោះទេ គឺរាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពីក្រសួងសុខាភិបាលទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១តទៅ៕
អត្ថបទ៖ វិមាន
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


