Connect with us

ជីវិតកម្សាន្ដ

គ្រាន់តែចេញក្រៅធម្មតាសោះ តារាម៉ូដែល Kendall Jenner ស្លៀកខោខូវប៊យតម្លៃជិត ៧ ពាន់ដុល្លារ

បានផុស

នៅ

Kendal Jenner តារាម៉ូដែលស៊ីថ្លៃជាងគេលើលោកលំដាប់ទី ១ ត្រូវអ្នកប្រមាញ់រូបប្រទះឃើញស្លៀកខោខូវប៊យធ្វើពីស្បែកសុទ្ធតម្លៃ ៦,៨០០ ដុល្លារ ។ ការតែងខ្លួនរបស់នាងមើលទៅសាមញ្ញទេ ប៉ុន្តែកុំមើលតម្លៃឲ្យសោះ គ្រាន់តែខោខូវប៊យមួយថ្លៃប្រហែលខោអាវជនសាមញ្ញមួយទូទៅហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខោខូវប៊យស្បែកនេះជាផលិតផលរបស់ម៉ាក Bottega Veneta ដែលជាម៉ាកល្បីនិងថ្លៃដោយសារគុណភាពសម្ភារៈ និងធ្វើដោយជាងជំនាញមានបទពិសោធន៍ច្រើនឆ្នាំ ។ ក្រឡេកទៅមើលអាវ Oxford របស់នាងវិញក៏ធ្វើពីស្បែកដែរ តែមិនបានបញ្ជាក់តម្លៃឡើយ ។

សំលៀកបំពាក់ Kendall ខាងលើមានគំនិតច្នៃប្រឌិតផ្ទុយស្រឡះពីឈុតទៅ Met Gala កាលពីថ្ងៃទី ០១ ខែឧសភា ព្រោះនាងមិនមានស្លៀកខោទាល់តែសោះ ។

មិនថាការស្លៀកពាក់របស់នាងប្លែកយ៉ាងណាក៏ដោយ Kendall Jenner នៅតែមើលទៅឥតទាស់ព្រោះនាងជាតារាម៉ូដែលលំដាប់ទី ១ នៅលើពិភពលោក ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ជីកកកាយចំណូលកប់ក្ដោង បងប្អូនស្រីត្រកូល Kardashian និង Jenner

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម