Connect with us

KPT+

ជីកកកាយចំណូលកប់ក្ដោង បងប្អូនស្រីត្រកូល Kardashian និង Jenner

បានផុស

នៅ

បងប្អូនស្រីនៅក្នុងគ្រួសារ Kardashian និង Jenner រួមមាន Kim Kardashian, Kylie Jenner, Kendall Jenner មិនត្រឹមតែជាតារាល្បីលំដាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែពួកនាងសុទ្ធសឹងជាសេដ្ឋីនីវ័យក្មេង មានប្រាក់វាល់លានក្ដោបក្ដាប់ ​ក្រោយជោគជ័យលើអាជីវកម្មផ្ទាល់ខ្លួន ក្នុងរយៈពេលដ៏ខ្លី។ ស្ត្រីនៅក្នុងត្រកូលនេះ សុទ្ធតែជាសហគ្រិនដែលមានសមត្ថភាពមិនធម្មតា ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យជំនួញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយចំពោះ Kim Kardashian នាងជាអ្នកជំនួញជោគជ័យឈានមុខគេនៃឧស្សាហកម្មកម្សាន្តអាមេរិក ទោះបីជាជីវិតឯកជនរបស់នាងជួបរឿងអាស្រូវជាច្រើនក៏ដោយ។ យីហោសម្លៀកបំពាក់របស់តារាបង្ហាញម៉ូដរូបនេះ មានរហូតដល់ ៣.២ពាន់លានដុល្លារអាមេរិកឯណោះ។ នាងត្រូវទស្សនាវដ្ដី Forbes ចុះបញ្ជីជាស្ត្រីមានជាងគេលំដាប់ទី១៦ នៅអាមេរិក ប្រចាំឆ្នាំ២០២២។ យោងតាមប្រភពជាច្រើនពីសារព័ត៌មានហូលីវូដ ទ្រព្យសម្បត្តិផ្ទាល់ខ្លួបរបស់ Kim Kardashian កំពុងកាន់កាប់នាពេលបច្ចុប្បន្ន មានប្រហែល ១ពាន់លានដុល្លារអាមេរិក។

រីឯមហាសេដ្ឋីស្រីបង្កើតទ្រព្យដោយខ្លួនឯង Kylie Jenner ទោះបីជានាងជាសមាជិកវ័យក្មេងជាងគេក្នុងគ្រួសារក៏ដោយ ប៉ុន្តែនាងជាម្ចាស់ម៉ាកយីហោច្រើនជាងគេក្នុងចំណោមបងប្អូនស្រីទាំង ៥នាក់។ នៅលើផេកផ្ទាល់ខ្លួនរបស់នាង Kylie មានអ្នកតាមដានរហូតដល់ ៣៥២លាននាក់ ដែលនេះជាឧបករណ៍ផ្សាយពាណិជ្ជកម្មដ៏មានប្រសិទ្ធភាពសម្រាប់ម៉ាកយីហោរបស់តារាស្រីវ័យ ២៥ឆ្នាំរូបនេះ។

កាលពីឆ្នាំ២០២០ Kylie បានលក់ភាគហ៊ុនរបស់ក្រុមហ៊ុនច្រើនជាង ៥០% ទៅឱ្យអាជីវកម្មសម្រស់ពហុជាតិនៅសហរដ្ឋអាមេរិក និងកើបប្រាក់បាន ៥៤០លានដុល្លារ មុនពេលបង់ពន្ធ។ ពេលនេះ នាងកាន់កាប់ភាគហ៊ុនដែលនៅសល់ចំនួន ៤៤% នៃភាគហ៊ុនរបស់ក្រុមហ៊ុន ធ្វើឱ្យយីហោគ្រឿងសំអាងថែរក្សាស្បែករបស់ Kylie Jenner មានតម្លៃរហូតដល់ ១៦លានដុល្លារអាមេរិក។

ដោយឡែក បងស្រីច្បង Kourtney Kardashian បច្ចុប្បន្នជាម្ចាស់គេហទំព័រដែលមានឯកទេសក្នុងការបង្ហោះអត្ថបទអំពីជីវិត សុខភាព គ្រួសារ ការកម្សាន្ត និងលក់ផលិតផលផងដែរ។ យោងតាមសារព័ត៌មានអាមេរិក តម្លៃនៃគេហទំព័រនេះគឺប្រហែល ១៥លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា មនុស្សជាច្រើននិយាយថា តម្លៃពិតប្រាកដនៃគេហទំព័រនេះអាចមានតម្លៃថ្លៃជាងចំនួនប៉ាន់ស្មាន។

យោងតាមសារព័ត៌មាន Australia’s News ម៉ាកសម្លៀកបំពាក់ដែល Khloé Kardashian ដែលជាមហាសេដ្ឋីស្រីដ៏ល្បីល្បាញបំផុត បានសហការបង្កើតជាមួយនាយកទីផ្សារជនជាតិអង់គ្លេសមានតម្លៃរហូតដល់ ១២.៧លានដុល្លារអាមេរិក។ នៅថ្ងៃអនាគត ម៉ាកយីហោនេះត្រូវបានគេរំពឹងថានឹងពង្រីកខ្លួនទៅជារបស់របរដូចជា ស្បែកជើង និងឈុតងូតទឹកជាដើម ព្រោះវាមានប្រជាប្រិយភាពពីអតិថិជន។

ចំពោះតារាបង្ហាញ Kendall Jenner វិញ នាងជាកំពូលតារាម៉ូឌែលស៊ីថ្លៃបំផុតទី២ នៅលើលោក ដែលនេះជាប្រភពចំណូលដ៏មហាសាលរបស់នាង។ បន្ថែមពីលើការរកលុយនៅក្នុងវិស័យបង្ហាញម៉ូដ នាងក៏ជាម្ចាស់នៃក្រុមហ៊ុនភេសជ្ជៈដ៏ធំផងដែរ។ កាលពី​ឆមាស​ទី​១ ឆ្នាំ២០២២នេះ ​ក្រុមហ៊ុនរបស់នាង​​លក់ភេសជ្ជៈចេញ​បាន​ជាង ១លាន​ដប ធ្វើឱ្យនាងកើបចំណូលបានរាប់លាន។

ចុងក្រោយគេ Kris Jenner ដែលជាម្ដាយរបស់កំពូលតារាស្រីទាំង ៥ដួង ក៏រកចំណូលបានរាប់រយលានដុល្លារផងដែរ ក្នុងមួយខែៗ។ ​បច្ចុប្បន្ន អ្នកស្រី ​Kris កំពុង​ដំណើរ​ការ​ក្រុមហ៊ុន​មួយ​ដែល​មាន​ជំនាញ ​ក្នុង​ការ​គ្រប់​គ្រង​ជំនួញរបស់កូន​ស្រី។ ក្រៅ​ពី​នេះ Kris Jenner ក៏​ជា​ម្ចាស់​គេហទំព័រ​លក់​សម្លៀក​បំពាក់​ជជុះ និង​គ្រឿង​ប្រើប្រាស់​ដែល​គ្រួសារ​អ្នកស្រីធ្លាប់​ប្រើ​ដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ ​Bestie

ចុចអាន៖ កូនស្រីរបស់ Kylie Jenner ត្រូវបានកំណត់ក្នុងបញ្ជីអ្នកមានបំផុត នាថ្ងៃអនាគត

ចុចអាន៖ ទម្លាយអាថ៌កំបាំងសេដ្ឋីនីវ័យក្មេង Kylie Jenner មនុស្សភាគច្រើនមិនធ្លាប់ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម