ជីវិតកម្សាន្ដ
២០២១ហើយ មិនទាន់មានអ្នកផ្តួល Kendall បានហើយថានាងជាកំពូលរូបក្លូន
Kendall Jenner តារាបង្ហាញម៉ូដល្បីនិងជា “នារីស្រស់ស្អាតផុតគេ” នៃត្រកូល Kardashian ត្រូវបានអ្នកឌីហ្សាញទំាងអស់អះអាងថា នាងពិតជាមនុស្សលើផែនដី ដែលអាចជំនួសឱ្យរូបក្លូន នៅក្នុងមន្ទីរពិសោធន៍ ដោយសារតែស្លៀកពាក់អ្វីឡើងមក ក៏សមទំាងអស់ មានព្រលឹងព្រលះ មាននិមិត្តរូបសិល្បៈ ហើយលក់ដាច់សព្វសារពើ។

ធម្មតានៅប្រទេសអ៊ីតាលី និងអាមេរិក ទីផ្សារម៉ូដែលធំបង្អស់របស់លោកយើងនេះ គឺតម្លៃ អ្នកបង្ហាញម៉ូដដំបូងៗមានពី ១០០ ដុល្លារក្នុងមួយម៉ោងដល់ ១៥០០ ដុល្លារក្នុងមួយថ្ងៃ សម្រាប់កាថត តាឡុក និងសម្រាប់ភ្នាក់ងារផ្សាយពាណិជ្ជកម្ម Agency។ ពេលម៉ូឌែលណាម្នាក់ល្បី តម្លៃអាចហក់ដល់ ២៥០ ដុល្លារក្នុងមួយម៉ោងឬ ១០,០០០ ដុល្លារក្នុងមួយថ្ងៃជាមធ្យម។

មកដល់ដើមឆ្នាំ ២០២១ នេះហើយក៏នៅតែមិនទាន់មានអ្នកណាអាច ផ្តួល Kendall Jenner ពីមុខងារជាកំពូលម៉ូឌែលដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅឡើយ។
ទស្សនាវដ្តី Forbes បរិយាយថា Kendall រកចំណូលបាន ២២ លានដុល្លារអាមេរិកក្នុង១ឆ្នាំ ហើយនាដើមឆ្នាំនេះនាងជាម្ចាស់ទ្រព្យប៉ាន់ប្រមាណចំនួន ៤៥ លានដុល្លារអាមេរិក។

Kendall Nicole Jenner កើតថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ១៩៩៥ ជាតារាម៉ូដែលនិងជាអ្នករាយការណ៍សារព័ត៌មាន។ នាងត្រូវបានគេស្គាល់ច្បាស់ ដោយសារតួនាទីរបស់នាងនៅក្នុងកម្មវិធីទូរទស្សន៍ដែលរាយការណ៍អំពីករណីរំលោភសិទ្ធិលើជនជាតិកាដាស្យា។

បន្ទាប់ពីបានធ្វើការនៅក្នុងពិភពផ្សព្វផ្សាយពាណិជ្ជកម្មនិងការថតរូបបែបបង្ហាញម៉ូត Kendall ត្រូវបានពិភពស្លាកយីហោហ្វេស្សិនប្រញ៉ាយគ្នាចុះកុងត្រា។ ពួកអ្នករចនាម៉ូដធំៗក្នុងពិភពលោក បាននិយាយថានាងជាគ្រប់គជនៃពិភពប្រណីតភាព។ នាងធ្លាប់បានធ្វើបទវិចារណកថាជាច្រើននិងតថផ្សាយលើគ្របមុខរបស់ Vogue Forde Globe Victoria’s Secret ហើយបានស្មគ្រ័ជាឯកអគ្គរដ្ឋទូតសម្រាប់យុទ្ធនាការផ្សព្វផ្សាយពហុព័ត៌មានរបស់ Estée Lauder៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ កំពូលអ្នកបង្ហាញម៉ូដស៊ីថ្លៃជាងគេក្នុងលោកជាអ្នកណា?
ចុចអាន៖ កំពូលម៉ូឌែលស៊ីថ្លៃបំផុត៥រូប ក៏ជាសេដ្ឋីនីប្រចាំឆ្នាំ ២០២០
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


