Connect with us

ព័ត៌មានអន្ដរជាតិ

មួយថ្ងៃ ជប៉ុន រញ្ជួយដីជាង ៥០លើក

បានផុស

នៅ

ត្រឹមមួយថ្ងៃ ការរញ្ជួយដីជាច្រើនលើកបានកើតឡើងនៅប្រទេសជប៉ុន ក្រោយការរញ្ជួយដ៏ធំកម្រិត៦.៥រ៉ិចទ័របានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២៣នាក់រងរបួស ហើយខូចខាតអគារជាច្រើន ខណៈខ្សែរថភ្លើងល្បឿនលឿនក៏ត្រូវបិទផងដែរ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា បុរសអាយុ៦៥ឆ្នាំម្នាក់ បានស្លាប់នៅពេលគាត់ធ្លាក់ពីលើជណ្ដើរ អំឡុងពេលរញ្ជួយដីដែលវាយប្រហារតំបន់ Ishikawa កាលពីរសៀលថ្ងៃសុក្រទី៥ខែឧសភា។

ក្រោយមក ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុននិយាយថា ការរញ្ជួយដីប្រហែល៥៥លើកផ្សេងទៀតបានវាយប្រហារនៅថ្ងៃសៅរ៍ ហើយព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចបង្កឲ្យមានការរអិលបាក់ដីនៅក្នុងតំបន់ដែលរងផលប៉ះពាល់។

ក្រុមហ៊ុន East Japan Railway Co និយាយថា ខ្សែរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ទីក្រុងតូក្យូ និង Kanazawa ក្នុងខេត្ត Ishikawa ត្រូវផ្អាកជាបណ្តោះអាសន្នសម្រាប់ការត្រួតពិនិត្យសុវត្ថិភាព ប៉ុន្តែក្រោយក៏បន្តប្រតិបត្តិការធម្មតាឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ​បើ​តាម​អាជ្ញាធរ​បទប្បញ្ញត្តិ​នុយក្លេអ៊ែរ​បាន​ឲ្យ​ដឹង​ថា មិន​មាន​ភាព​ខុស​ប្រក្រតី​ណាមួយទេនៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ក្នុង​តំបន់​។

គួរបញ្ជាក់ថា ថ្វីបើការរញ្ជួយដីគឺជារឿងធម្មតានៅជប៉ុនក៏ដោយ ប៉ុន្តែប្រទេសនេះនៅតែដិតដាមដោយការចងចាំនៃគ្រោះរញ្ជួយដីដ៏ធំកម្រិត៩.០រ៉ិចទ័រនៅភាគឦសានក្នុងខែមីនាឆ្នាំ២០១១។

គ្រោះរញ្ជួយដីនោះ បានបង្កជារលកយក្សស៊ូណាមិ ដែលបណ្តាលឲ្យមនុស្សប្រហែល ១៨៥០០នាក់ស្លាប់ ឬបាត់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ រញ្ជួយដីខ្លាំងក្លានៅអេក្វាទ័រ បណ្តាលឲ្យមនុស្ស ១២នាក់ ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ នាទីutes មុន

អាជ្ញាធរនឹងបិទការធ្វើចរាចរណ៍កំណាត់មហាវិថីព្រះនរោត្តម និងបរិវេណជុំវិញវិមាន៧មករា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា 

កីឡា៥៧ នាទីutes មុន

ក្រុម ភ្នំពេញហ្គាឡាក់​ស៊ី ព្រះសីហនុ រក​បាន៣ពិន្ទុ ខណៈ កណ្តាល ស្មើ កំពង់ស្ពឺ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានជាតិ១ ម៉ោង មុន

តម្រូវការកសិផលកសិករក្នុងខេត្តបាត់ដំបងកើនឡើង ក្រោយបិទច្រកព្រំដែន

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យទីតាំងស្តុក និងក្លាសេផ្លែឈើ ១ កន្លែង ក្រោយមានការស្នើសុំពីប្រជាពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរមីន សហការជាមួយសាកលវិទ្យាល័យអង់គ្លេស អភិវឌ្ឍដ្រូនគ្មានមនុស្សបើកគាំទ្រការបោសសម្អាតមីននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២២ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម