វប្បធម៌ ជំនឿ
ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “រកា ច កុរ” សម្រាប់ថ្ងៃទី៧-១៣ ខែឧសភា
ឆ្នាំរកា
ឆាកជីវិតជួបភាពរីករាយ អាជីពរីកចម្រើនទៅមុខ។ អ្នកនៅលីវក៏រស់នៅក្នុងស្ថានសុខស្រួល និងសម្បូរបែប។ ទោះជាយ៉ាងណាក៏ដោយ នៅតែត្រូវបន្តការខិតខំប្រឹងប្រែង និងដោះស្រាយទំនាក់ទំនងជាមួយមិត្តរួមការងារ និងមនុស្សនៅជុំវិញឱ្យបានល្អ ដើម្បីឱ្យអាជីពរបស់អ្នកអាចអភិវឌ្ឍកាន់តែប្រសើរថែមទៀត។

ទំនាក់ទំនងស្នេហា អាចនឹងទទួលបានដំណឹងអាក្រក់ពីការបែកបាក់គ្នា។ ជាមួយគ្នានេះ បើបានពណ៌លឿង មកប្រើជាប្រចាំ រឹតតែមានរាសីខ្ពស់ ។
ឆ្នាំច
សប្ដាហ៍ទី២ ជាសប្ដាហ៍មហាហេង។ ជីវិតមានភាពរីចម្រើនខ្លាំង មុខជំនួញ ការងារ ហិរញ្ញវត្ថុ សេចក្តីស្នេហា គឺសំណាងល្អគ្រប់យ៉ាង។ អ្នកនឹងទទួលបានលាភ បានជ័យ សឹងគ្រប់ប្រការ។

បើនិយាយពីអាជីព នឹងត្រូវបានកោតសរសើរដោយថ្នាក់ដឹកនាំ ដោយសារការខិតខំយ៉ាងសកម្ម អ្នកអាចត្រូវបានចាត់តាំងឱ្យចូលរួមក្នុងគម្រោងធំៗ។
ដោយឡែកចំពោះសំណាងទ្រព្យសម្បត្តិ ក៏កើនឡើងដែរ។ អ្នករកស៊ី ចូររៀនចាប់យកឱកាស ហើយរៀនសម្របខ្លួន ព្រោះវានឹងមានភាពងាយស្រួលក្នុងការជំរុញទីផ្សារ ជាមួយនឹងបញ្ជាទិញដែលនាំអ្នកទទួលបានប្រាក់ចំណេញដ៏ច្រើន។
ឆ្នាំកុរ
គ្មានជោគជ័យណា បានមកដោយគ្មានការប្រឹងប្រែងឡើយ។ សប្ដាហ៍នេះ ទាមទារឱ្យអ្នកអត់ធ្មត់ខ្លាំង។ ការចាប់ផ្តើមដំបូងហាក់ដូចអាក្រក់ តែចុងក្រោយនឹងល្អវិញដូចពាក្យចាស់ពោលថា ពិបាកមុន ស្រណុកក្រោយ។ ព្យាយាមធ្វើបុណ្យ ដាក់ទានដល់ជនក្រីក្រ និងជនពិការ នោះជោគជតានឹងប្រែពីអាក្រក់ទៅល្អ។

លើសពីនេះទៀតទំនាក់ទំនងស្នេហារបស់ជ្រូកនឹងពោរពេញទៅដោយការភ្ញាក់ផ្អើលជាពិសេស ជ្រូកនៅលីវ។ ជ្រូកនៅលីវ អាចនឹងជួបស្នេហាដំបូងក្នុងពេលនេះ ហើយឱកាសនៃការផ្គូផ្គងល្អក៏មានច្រើនដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “មមី មមែ វក” សម្រាប់ថ្ងៃទី៧-១៣ ខែឧសភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


