ព័ត៌មានអន្ដរជាតិ
វៀតណាម ឈរលំដាប់ទី ៣ ជាប្រទេសនាំចេញបន្ទះឈីបច្រើនជាងគេទៅ អាមេរិក
វៀតណាមស្ថិតនៅលំដាប់ទី ៣ ជាប្រទេសនាំចេញបន្ទះឈីបច្រើនបំផុតទៅកាន់សហរដ្ឋអាមេរិក ខណៈតៃវ៉ាន់ និងម៉ាឡេស៊ីស្ថិតនៅលំដាប់លេខ ២ ។

ប្រទេសវៀតណាមមានចំនួន ១០ ភាគរយនៃការនាំចេញបន្ទះឈីប semiconductor ទៅកាន់អាមេរិកក្នុងរយៈពេល ១២ ខែគិតត្រឹមខែកុម្ភៈ ខណៈចំណូលនាំចេញនេះកើនឡើងដល់ជាង ៧៥ ភាគរយ ដោយស្មើនឹង ៥៦២.៥ លានដុល្លារអាមេរិក ។
ទន្ទឹមនេះ អ្នកជំនាញជឿជាក់ថា វៀតណាមមានសក្ដានុពលក្នុងការក្លាយជាមជ្ឈមណ្ឌលសកលនៃការផលិតបន្ទះឈីប ប្រសិនបើវៀតណាមអាចប្រើប្រាស់គុណភាពរបស់ខ្លួន និងអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងការលើកទឹកចិត្តប្រកបដោយប្រសិទ្ធភាពសម្រាប់វិស័យនេះ ។

គួរបញ្ជាក់ថា គ្រាន់តែនៅក្នុងខែកុម្ភៈ ការបញ្ជាទិញបន្ទះឈីប semiconductor ទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់ ៤.៨៦ ពាន់លានដុល្លារ ដោយកើនឡើង ១៧ ភាគរយ បើធៀបនឹងឆ្នាំមុន ហើយក្នុងចំណោមនោះ បន្ទះឈីបដែលផលិតនៅអាស៊ីមានចំនួន ៨៣ ភាគរយ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ VN Express

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា